រដ្ឋបាលខេត្តស្ទឹងត្រែង នាំយកអំណោយជា ស្បៀងអាហារ យកមកប្រគល់ជូនកងកម្លាំងប្រដាប់អាវុធតាមខ្សែបន្ទាត់ព្រំដែនកម្ពុជា-ឡាវ
ស្ទឹងត្រែង៖ កាលពីថ្ងៃទី៤ ខែមេសា ឆ្នាំ២០២២ រដ្ឋបាលខេត្តស្ទឹងត្រែង ដឹកនាំដោយ ឯកឧត្តម ស្វាយ សំអ៊ាង អភិបាល នៃគណៈអភិបាលខេត្ត ឯកឧត្តម ឈាង ឡាក់ ប្រធានក្រុមប្រឹក្សាខេត្ត និងក្រុមការងារថ្នាក់ជាតិ ដឹកនាំដោយ ឯកឧត្តម ផៃ ប៊ុនឈឿន រដ្ឋលេខាធិការប្រចាំការនៃក្រសួងបរិស្ថាន និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះជួយខេត្តស្ទឹងត្រែង, បានចុះសាក់សួរសុខទុក្ខ និងបាននាំយកអំណោយជូនដល់កងទ័ពក្នុងកងអនុសេនាធំលេខ១ ផ្នែកសឹករងសៀមប៉ាងចំណុះឲ្យតំបន់ប្រតិបត្តិការសឹករងស្ទឹងត្រែង និងកងកម្លាំងគិលានុដ្ឋាននៃយោធភូមិភាគទី១ ឈរជើងការពារតាមខ្សែបន្ទាត់ព្រំដែនកម្ពុជា-ឡាវ។ មានប្រសាសន៍ក្នុងឪកាសនោះ ឯកឧត្តម ស្វាយ…