មន្ទីរសុខាភិបាលខេត្តស្ទឹងត្រែងរៀបចំសម្ពោធដាក់ឲ្យប្រើប្រាស់ជាផ្លូវការនូវអាគារថែទាំនិងព្យាបាលទារក
ស្ទឹងត្រែង: នៅព្រឹកថ្ងៃទី១១ ខែមេសា ឆ្នាំ២០២២ មន្ទីរសុខាភិបាលនៃរដ្ឋបាលខេត្តស្ទឹងត្រែងបានរៀបចំសម្ពោធដាក់ឲ្យប្រើប្រាស់ជាផ្លូវការនូវអាគារថែទាំនិងព្យាបាលទារកស្ថិតក្នុងមន្ទូរពេទ្យបង្អែកខេត្ត ដែលជាជំនួយរបស់អង្គការកូហ្វី(KOFIH) របស់សាធារណៈរដ្ឋកូរ៉េ។ ពិធីនេះធ្វើឡើងក្នុងបរិវេណមន្ទីរពេទ្យបង្ងែកខេត្តស្ទឹងត្រែងក្រោមអធិបតីភាពលោក ឈាង ឡាក់ ប្រធានក្រុមប្រឹក្សាខេត្ត, លោក ស្វាយ សំអ៊ាង អភិបាលនៃគណៈអភិបាលខេត្តស្ទឹងត្រែង, លោកវេជ្ជបណ្ឌិត គីម សាំងយ៉ុន តំណាងប្រចាំប្រទេសរបស់មូលនិធិកូរ៉េសម្រាប់ការថែទាំសុខភាពអន្តរជាតិ។ លោកវេជ្ជបណ្ឌិត គីម សាំងយ៉ុន តំណាងប្រចាំប្រទេសរបស់មូលនិធិកូរ៉េសម្រាប់ការថែទាំសុខភាពអន្តរជាតិបានមានប្រសាសន៍ថា ក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះអត្រាមរណៈភាពរបស់ទារកអាយុក្រោម៥ឆ្នាំនៅកម្ពុជាមានការថយចុះយ៉ាងឆាប់រហ័ស ដែលនេះជាប្រឹងប្រែងរបស់ក្រសួងសុខាភិបាលកម្ពុជា។ ប៉ុន្តែទោះជាយ៉ាងណាក៏ដោយដើម្បីសម្រេចគោលដៅអភិវឌ្ឍន៍ប្រកបដោយចីរភាពកម្ពុជាទាក់ទងនិងអត្រាមរណៈភាពកុមារអាយុក្រោម៥ឆ្នាំ យើងត្រូវឆ្ពោះទៅមុខជាមួយនិងគុណភាពនៃការថែទាំកុមារនិងទារកនឹងកើតឲ្យកាន់តែប្រសើរឡើងនៅក្នុងគ្រឹះស្ថានសុខាភិបាលសាធារណៈ។ លោកវេជ្ជបណ្ឌិតបន្តថាមូលនិធិកូរ៉េសម្រាប់ថែទាំងសុខភាពអន្តរជាតិហៅកាត់ថាកូហ្វីគឺជាភ្នាក់ងារជំនួយផ្លូវការដែលស្ថិតនៅក្រោមក្រសួងសុខាភិបាលនៃសាធារណរដ្ឋកូរ៉េនិងកំពុងធ្វើការគាំទ្រដល់ក្រសួងសុខាភិបាលឲ្យសម្រេចបាននូវគោលដៅយុទ្ធសាស្ត្រជាតិផ្នែកសុភាពមាតានិងទារកព្រមទាំងគោលដៅអភិវឌ្ឍន៍ប្រកបដោយចីរភាព។លោកថា ខេត្តចំនួន១២ក្នងមានខេត្តស្ទឹងត្រែងផងដែរបានបង្ហាញពីឆន្ទះម៉ុតមាំក្នុងការកែសម្អថែទាំទារកទើបនឹងកើត ហើយកូហ្វីបានសម្រេចចិត្តគាំទ្រមិនត្រឹមតែសម្ភារៈបរិក្ខាវេជ្ជាសាស្ត្រសំខាន់ៗប៉ុណ្ណោះទេ…