ឧក្រិដ្ឋជនគ្រឿងញៀនបានបាញ់សម្លាប់មន្ត្រីនគរបាលពីររូប ខណៈសមត្ថកិច្ចបើកការឡោមព័ទ្ធចាប់ពួកគេ
ខេត្តកណ្ដាល ៖ មានករណីផ្ទុះអាវុធបណ្តាលឲ្យមន្ត្រីនគរបាលពីរនាក់បានស្លាប់ កំលុងពេលក្រុមសមត្ថកិច្ចកំពុងបើប្រតិបត្តិការបង្ក្រាបក្រុមជួញដូរគ្រឿងញៀន ដោយក្រុមជនល្មើសមិនព្រមប្រគល់ខ្លួនឲ្យចាប់ ហើយបើកការបាញ់តដៃ។ ហេតុការណ៍បង្ក្រាបករណីគ្រឿងញៀន រហូតបង្កជាការផ្ទុះអាវុធនេះបានកើតឡើងកាលពីវេលាម៉ោង១រសៀល ថ្ងៃទី២១ ខែមេសា ឆ្នាំ២០២២ ស្ថិតនៅក្នុងភូមិចន្ទ្រាថ្មី ឃុំទួលព្រេជ ស្រុកអង្គស្នួល ខេត្តកណ្ដាល ។ មន្ត្រីនគរបាលជាតិពីររូបដែលបានពលីក្នុងបុព្វហេតុបង្ក្រាបបទល្មើសគ្រឿងញៀននាពេលនេះ មាន៖ ទី១- លោក ជុច សុភា នាយប៉ុស្តិ៍រដ្ឋបាលនគរបាលទួលព្រេជ នៃអធិការដ្ឋាននគរបាលស្រុកអង្គស្នួល និងទី២- មន្ត្រីនគរបាលឈ្មោះ រឹម សុផាន់ណា នៅផ្នែកប្រឆាំងគ្រឿងញៀនស្រុកអង្គស្នួល។ មន្ត្រីទាំងពីររូបត្រូវបានពលីជីវិតក្រោមស្នាដៃក្រុមឧក្រិដ្ឋជនគ្រឿងញៀន…