Day: April 27, 2022

ធ្វើកំណាយលើអតីតរោងមហោស្រពពើបប្រទះថូបុរាណបង្កនូវកាស់មាសតម្លែមហាសាល

បរទេស៖ ក្រុមបុរាណវិទូរបស់ប្រទេសអ៊ីតាលី បានប្រទះឃើញថូបុរាណមួយ អំឡុងពេលធ្វើកំណាយលើអតីតរោងមហោស្រពចំណាស់ភាគខាងជើងប្រទេស ។ បន្ទាប់ពីការសម្អាតធូលីដោយប្រុងប្រយ័ត្នរួច, ពួកគេមើលទៅខាងក្នុងថូបុរាណមួយ ស្រាប់តែប្រទះឃើញកាក់មាសជាច្រើន ពណ៌លឿងឆ្អិនឆ្អៅ ដែលបើតាមស្មានវាមានតម្លៃមហាសាល ព្រោះវាជាកាក់មាសបុរាណកម្រមានបំផុតលើលោក។ នេះបើតាមការចុះផ្សាយរបស់គេហទំព័រCNNនាពេលកន្លងទៅថ្មីៗនេះ។ បើតាមCNNបានស្រង់សម្តីបុរសម្នាក់ស្ថិតក្នុងហេតុការណ៍នោះ បានឱ្យដឹងថា កាក់មានរាប់រយ ដែលនៅចាំងចិញ្ចាចនេះ អាចមានអាយុកាលតាំងពីចក្រភពរ៉ូម៉ាំងឯណោះ ។ រតនសម្បត្តិ មានតម្លៃមិនអាចកាត់ថ្លៃបាននេះត្រូវ បានគេរកឃើញក្នុងថូចំណាស់កប់ក្រោមដីនៃរោងមហោស្រព Cressoni Theater នាទីក្រុងComo ភាគខាងជើង ប្រទេសអ៊ីតាលី។ តំបន់ដែលប្រទះឃើញថូនេះ កំពុងស្ថិតនៅក្រោមការកំណាយ ព្រោះជាតំបន់ប្រវត្តិសាស្ត្រមួយ។ ទាក់ទងនឹងការរកឃើញកាក់មាសដ៏ច្រើននេះ…

រដ្ឋបាលខេត្តស្ទឹងត្រែង រៀបចំកិច្ចប្រជុំផ្សព្វផ្សាយហិរញ្ញប្បទានពិសេស របស់រដ្ឋាភិបាលដំណាក់កាលទី ២

(ស្ទឹងត្រែង)៖ រដ្ឋបាលខេត្តស្ទឹងត្រែង នៅព្រឹកថ្ងៃទី ២៧ ខែមេសា ឆ្នាំ២០២២ នៅសាលាខេត្តស្ទឹងត្រែង បានបើកកិច្ចប្រជុំផ្សព្វផ្សាយហិរញ្ញប្បទានពិសេស របស់រាជរដ្ឋាភិបាលកម្ពុជា ដំណាក់កាលទី ២ ដល់កសិករ និងតំណាងសហគមន៍ កសិកម្ម ក្រោមអធិបតីភាព ឯកឧត្តមបណ្ឌិត កៅ ថាច ប្រតិភូរដ្ឋាភិបាល ទទួលបន្ទុកអគ្គនាយកធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម នឹង លោក ជា ថាវវិទ្ធ អភិបាលរងខេត្តស្ទឹងត្រែង ។ មានប្រសាសន៍បើកក្នុងកិច្ចប្រជុំផ្សព្វផ្សាយ លោក ជា…

ឯកឧត្តម វ៉ា គឹមហុង និងឯកឧត្តម នាយឧត្តមសេនីយ៍ ខ្វាន់ ស៊ាម អញ្ជើញចុះសួរសុខទុកយោធា និងត្រួតពិនិត្យ ផ្លូវខ្សែក្រវាត់ព្រំដែន កម្ពុជា-ឡាវ ភូមិសាស្រ្តស្រុកសៀមប៉ាង

ខេត្តស្ទឹងត្រែង៖ ឯកឧត្តម វ៉ា គឹមហុង ទេសរដ្ឋមន្ត្រីទទួលបន្ទុកកិច្ចការព្រំដែននិងជាប្រធានគណៈកម្មាធិការទទួលបន្ទុកកិច្ចការព្រំដែន ឯកឧត្តម នាយឧត្តមសេនីយ៍ ខ្វាន់ ស៊ាម អគ្គមេបញ្ជាការរង មេបញ្ជាការបញ្ជាការដ្ឋានវិស្វកម្ម អគ្គបញ្ជាការ និងឯកឧត្តម ស្វាយ សំអ៊ាង អភិបាលនៃគណៈអភិបាលខេត្តស្ទឹងត្រែង បានអញ្ជើញចុះសួរសុខទុក្ខ កងកំលាំងយោធា និងត្រួតពិនិត្យ ការដ្ឋានស្ថាបនាផ្លូវខ្សែក្រវាត់ព្រំដែនកម្ពុជា-ឡាវ ដែលស្ថាបនាដោយកងឯកភាពស្ថាបនាថ្នល់ – ស្ពានលេខ ៧១៥និងកងឯកភាពស្ថាបនាថ្នល់លេខ ៧១៧ នៃបញ្ហាការដ្ឋានវិស្វកម្ម អគ្គបញ្ជាការ លើភូមិសាស្រ្ត ស្រុកសៀមប៉ាង ខេត្តស្ទឹងត្រែង។…

You missed