ក្រដាសប្រាក់ប្រភេទ១៥០០០រៀល ទទួលពានរង្វាន់ធនបត្រថ្មីឆ្នើមប្រចាំអាស៊ីនិងប៉ាស៊ីហ្វិក ឆ្នាំ២០១៩
ធនបត្រអនុស្សាវរីយ៍ប្រភេទ១៥០០០រៀល ដែលរាជរដ្ឋាភិបាលឱ្យធនាគារជាតិនៃកម្ពុជាបោះពុម្ព ដើម្បីចូលរួមអបអរសាទរខួបអនុស្សាវរីយ៍គម្រប់១៥ឆ្នាំ នៃការគ្រងព្រះបរមរាជសម្បត្តិរបស់ព្រះករុណា ព្រះបាទសម្ដេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា ត្រូវបានស្ថាប័នអន្តរជាតិReconnaissance ជ្រើសរើសជាធនបត្រថ្មីឆ្នើមប្រចាំតំបន់អាស៊ីនិងប៉ាស៊ីហ្វិកប្រចាំឆ្នាំ២០១៩ ក្នុងសន្និសីទការបោះពុម្ពធនបត្រប្រកបដោយសុវត្ថិភាពខ្ពស់នៅអាស៊ី ( High Security Printing Asia) លើកទី១៨ នៅទីក្រុង yokohama ប្រទេសជប៉ុន។