កូវីដ-១៩នៅកម្ពុជា ថ្ងៃនេះពុំមានករណីឆ្លងទេ ខណៈជាសះស្បើយចំនួន ២នាក់
កម្ពុជាមិនមានករណីឆ្លងថ្មីជំងឺកូវីដ-១៩ទេ នៅថ្ងៃទី១៥ ខែឧសភា ឆ្នាំ២០២២នេះ តែមានករណីជាសះស្បើយចំនួន ២នាក់ និងគ្មានករណីស្លាប់ថ្មីទេ ។ គួរបញ្ជាក់ថា មកទល់ពេលនេះ កម្ពុជាមានអ្នកឆ្លងជំងឺកូវីដ-១៩សរុបចំនួន ១៣៦.២៦២នាក់ ,ជាសះស្បើយសរុបចំនួន ១៣៣.១៩៤នាក់ និងករណីស្លាប់សរុបចំនួន ៣.០៥៦នាក់។