Day: May 20, 2022

កម្មករសំណង់៤នាក់បានស្លាប់ក្នុងឧបទ្ទវហេតុដាច់ជណ្ដើរយោងធ្លាក់ពីអគារជាន់ទី១៥ ក្នុងក្រុងព្រះសីហនុ

ព្រះសីហនុ៖ ប្រជាពលរដ្ឋនាំគ្នាផ្អើលចោមរោមមើលហេតុការណ៍កម្មករសំណងច្រើននាក់បានដាច់ខ្សែជណ្តើរយោងធ្លាក់ពីលើអគារ និងបានសម្តែងក្តីអាណិតអាសូរពួកគេដែលមានជីវភាពខ្វះខាតស្រាប់ហើយមកជួបរឿងអកុសល្យបែបនេះទៀត។ បើតាមប្រភពពីកន្លែងកើតហេតុ ក្នុងឧបទ្ទវហេតុនេះមានកម្មករប្រុស-ស្រីបានស្លាប់និងរងរបួសយ៉ាងហោចណាស់៥នាក់ នៅការដ្ឋានមួយកន្លែងដែលកំពុងសាងសង់ ចំណុចផ្លូវសេតេ ក្រុមទី១១ ភូមិ២ សង្កាត់លេខ៣ ក្រុងព្រះសីហនុ។ ហេតុការណ៍នេះ បានកើតឡើងនៅព្រឹកថ្ងៃទី២០ ខែឧសភា ឆ្នាំ២០២២នេះ។ បើតាមកំណត់ហេតុសមត្ថកិច្ចបញ្ជាក់ថា ករណីដាច់ធ្លាក់ជណ្ដើរយោងនេះកើតឡើងនៅជាន់ទី១៥ បណ្តាលឲ្យមនុស្ស៣នាក់បានស្លាប់នៅនឹងកន្លែង និង២នាក់ទៀតរងរបួសធ្ងន់ (ប្រុសម្នាក់ស្ត្រីម្នាក់)ដែលជាប្តីនិងប្រពន្ធ។ ក្រោយមកប្រពន្ធបានស្លាប់នៅពេលកំពុងបញ្ជូនទៅសង្គ្រោះ រីឯម្នាក់ទៀតជាប្តីរងរបួសធ្ងន់ត្រូវបានបញ្ជូនទៅសង្គ្រោះនៅមន្ទីរពេទ្យ។ មនុស្សទាំង៤នាក់ ដែលស្លាប់រួមមាន៖ ទី១៖ ឈ្មោះ វល៌្ល អាយុ៥៣ឆ្មាំ មានស្រុកកំណើតភូមិ៣ សង្កាត់លេខ៣,…

You missed