Day: June 9, 2022

ស្ត្រីម្នាក់ល្មើសត្រណមចាស់បុរាណចុះទឹកពេលមករដូវ ត្រូវគេចោទថាមានផ្ទៃពោះជាមួយត្រី…(មានវីដេអូ)

កោះខ្មែរ|ម៉ានីល៖ ប្រជាជនហ្វីលីពីនមានជំនឿអបិយជាច្រើន ក្នុងចំណោមនោះមានជំនឿមួយដែលភាសាហ្វីលីពីនហៅថា “aswangs និង manananggals” ដោយគេជឿថាមនុស្សអាចមានផ្ទៃពោះនិងសត្វដែលរស់នៅក្នុងទឹកដូចជាត្រីជាដើម ហើយជាពិសេសអ្នកដែលរស់នៅក្នុងតំបន់ដាច់ស្រយាល និងតំបន់ទំនាបមានការទៅលើរឿងនេះខ្លាំងជាងគេ។ ផ្តើមចេញពីការជឿថានេះជាការពិតតតាំងពីដូនតាមក ទើបអ្នករស់នៅតាមជនបទ ភាគច្រើនអ្នករស់នៅលើកោះ ឲ្យតែព្រលប់ឡើងមិនទាន់នាំកូនចៅចូលផ្ទះអស់ យប់ឡើងមិនហានចេញក្រៅផ្ទះដើម្បីជៀសវាងការខាំដោយសត្វអាក្រក់ដែលចេះក្រឡារខ្លួនពីមនុស្សទៅសត្វ។ ជំនឿនេះធ្វើឲ្យចាស់បុរាណជឿថា ស្ត្រីគួរតែនៅឱ្យឆ្ងាយពីទឹក ពោលគឺមិនត្រូវចុះងូតទឹកនៅតាមទន្លេបឹងបួ ឬសមុទ្រឡើយក្នុងអំឡុងពេល ថ្ងៃក្រហមរបស់ពួកគេ(ពេកមករដូវ) ព្រោះពួកគេអាចមានផ្ទៃពោះដោយសត្វទឹក។ ដោយសារតែជឿលើជំនឿនេះ ក្មេងស្រីអាយុ 17 ឆ្នាំម្នាក់ ឈ្មោះ Kimberly Robles រស់នៅលើកោះ Manait សង្កាត់…

ក្រុមម៉ូតូធំពើបប្រទះនឹងមនុស្សព្រៃរត់លឿនដូចព្យុះ…(មានវីដេអូ)

យោតាមវីដេអូដែលបង្ហោះចូលយូធូបតាមរយៈChannel ឈ្មោះ FREDOGRAPHY បានបង្ហាញពីក្រុមអ្នកជិះម៉ូតូធំមួយក្រុម ខណៈដែលកំពុងឆ្លងកាត់នៅក្នុងព្រៃជ្រៅមួយកន្លែង នៅទីក្រុង Banda Aceh ប្រទេសឥណ្ឌូនេស៊ី ក៏ពើបប្រទះនឹងម- នុ.ស្សច- ម្លែ.កម្នាក់ លើខ្លួនពុំមានឃើញសម្លៀកបំពាក់អីទេ។ បើតាមវីដេអូដែលថតបានតាមរយៈកាមារ៉ាផ្ទាប់នៅលើម៉ូតូនិមួយៗបានបង្ហាញថា មនុស្សព្រៃរូបនេះ បានរត់គេចចេញពីក្រុមអ្នកជិះម៉ូតូយ៉ាងរហ័សមែនទែន លឿនដូចខ្យល់ព្យុះអញ្ចឹងដែរ តែមួយពព្រិចភ្នែកបាត់ស្រមោល សូម្បីជិះម៉ូតូក៏តាមថតបន្តមិនបានដែរ។ តែយ៉ាងណាសកម្មភាពទាំងនោះ ត្រូវបានថតជាប់ក្នុងកាមេរ៉ាបានខ្លះ។ បើតាមពាក្យខំមិននៅក្រោមchannel និងការពិពណ៌នារបស់ម្ចាស់Channel ឲ្យដឹងថា ជួបរឿងប្លែកបែបនេះ សមាជិកម្នាក់នោះចំណោមក្រុម បានព្យាយាមតាមថត ស្រាប់តែបុរសចម្លែកនោះបានឈប់និងក្រឡេកមកមើលក្រុមអ្នកជិះម៉ូតូធំបន្តិច ហើយបន្តរត់គេចខ្លួនយ៉ាងលឿន ។…

ខណៈដើរតាមផ្លូវសាធារណៈលេចមុខចោរមួយក្រុមធ្វើសកម្មភាពឆក់កាបូប តែត្រូវសមត្ថកិច្ចនគរបាលបង្ក្រាបបាន

(ខេត្តព្រៃវែង)៖ ជនមិនស្គាល់មុខមួយក្រុមបានធ្វើសកម្មភាពឆក់ការបូបពីប្រជាពលរដ្ឋ កាលពីរសៀលថ្ងៃទី៧ ខែមិថុនា ឆ្នាំ២០២២ តែត្រូវបានសមត្ថកិច្ចនគរបាលក្របួចបានជនសង្ស័យម្នាក់ ខណៈបក្សផ្សេងទៀតគេចខ្លួនបានសម្រេច។ ករណីនេះបានកើតឡើងនៅត្រង់ចំណុចមុខស្ថានីយប្រេង ស្ថិតក្នុងភូមិចុងក្រូច ឃុំរាប ស្រុកពារាំង ខេត្តព្រៃវែង តាមបណ្តោយផ្លូវជាតិលេខ៨។ បើតាមសម្តីជនរងគ្រោះបានឲ្យដឹងថា មុនពេលកើតហេតុ នៅវេលាម៉ោងប្រមាណ១និង៥០នាទីរសៀល ថ្ងៃទី៧ ខែមិថុនា ឆ្នាំ២០២២ ខណៈខ្លួនកំពុងធ្វើដំណើរមកដល់ចំណុចកើតហេតុ ក៏លេចវត្តមានមនុស្សមួយក្រុមមិនស្គាល់អត្តសញ្ញាណ មានគ្នាចំនួនប្រហែល៤នាក់ ជិះម៉ូតូ២គ្រឿង បានធ្វើសកម្មភាពឆក់កាបូបពីរូបខ្លួន នៅត្រង់ចំណុចមុខស្ថានីយប្រេង ស្ថិតក្នុងភូមិចុងក្រូច ឃុំរាប ស្រុកពារាំង ខេត្តព្រៃវែង តាមបណ្តោយផ្លូវជាតិលេខ៨…