ភ្លើងប្រច័ណ្ឌប្តីចិត្តខ្លាំងបាញ់សម្លាប់ប្រព្ធទុកឲ្យកូនរស់នៅកំព្រា
ភ្នំពេញ៖ ផ្តើមចេញពីភ្លើងប្រច័ណ្ឌរុញចិត្តឲ្យបុរសម្នាក់ដាច់ចិត្តបាញ់សម្លាប់អតីតប្រពន្ធខ្លួន ដេកស្លាប់ក្នុងថ្លុកឈាមមួយរំពេច បន្សល់ទុកនូវកូនប្រុសក្លាយជាក្មេងកំព្រារ។ ហេតុការណ៍នេះបានកើឡើងកាលពីវេលាម៉ោង៣រសៀល ថ្ងៃទី១០ ខែមិថុនា ឆ្នាំ២០២២ នៅតាមបណ្តោយផ្លូវជាតិលេខ២ ក្នុងភូមិទួលរកា សង្កាត់ចាក់អង្រែក្រោម ខណ្ឌមានជ័យ រាជធានីភ្នំពេញ។ សពស្ត្រីរងគ្រោះមានឈ្មោះ នូ សុជាតា អាយុ ២២ឆ្នាំ បម្រើការនៅណាហ្គាវើលដ៍។ ខណៈជនសង្ស័យជាអតីតប្តី ឈ្មោះ ជា អូន អាយុ ២៤ឆ្នាំ មុខរបរមិនពិតប្រាកដ និងមានទីលំនៅ នៅម្តុំផ្សារដីហុយ។ អតីតស្វាមីភរិយាមួយគូនេះបានចាប់ដៃគ្នាជាប្តីប្រពន្ធ បានកូនប្រុស១នាក់…