លោក នាង ចំរើន មន្ត្រីយោធាស្រុកស្នួល ទទួលបញ្ជារទីញនិងរត់ធ្យូងនាំឆ្លងដែនទៅវៀតណាមតាមច្រកអូរតាលាវ
ក្រចេះ៖ លោក នាង ចំរើន កំពុងប្រើប្រាស់តួនាទីរបស់ជាមន្ត្រីយោធាការពារព្រំដែនទទួលទិញនិងរត់ការធ្យូងផ្តាច់មុខនាំឆ្លងដែនទៅវៀតណាមយ៉ាងគគ្រឹគគគ្រេងនៅតាម ច្រករបៀងប៉ុស្តិ៍អូរតាលាវ ស្ថិត នៅភូមិមានជ័យ ឃុំស្រែចារស្រុកស្នួល ខេត្តក្រចេះ។ មួយរយៈប្រមាណជាមួយសប្តាហ៍នេះគេសង្កេតឃើញរថយន្តដឹកធ្យូងគ្រប់ប្រភេទបានធ្វើសកម្មភាពដឹកជញ្ជូនចេញពីតំបន់ផ្សេងៗចូលទៅស្រុកស្នួលនិងរួចនាំឆ្លងដែនទៅវៀតណាមយ៉ាងគគ្រឹក គគ្រេង ដែលមានដឹកផ្ទុកលើសពីការស្មាននិងគ្មានការត្រួតពិនិត្យលក្ខណៈបច្ចេក ទេសយានយន្តឲ្យបានត្រឹមត្រូវពីសំណាក់សមត្ថកិច្ចជំនាញពាក់ព័ន្ធឡើយ ។ បើតាមក្រុមអ្នកបើកបររថយន្តដឹកធ្យូងទៅតាមច្រកប៉ុស្តិ៍អូរតាលាវ បានបញ្ជាក់ឱ្យដឹងថា គ្រប់រថយន្តដឹកធ្យូងទាំងអស់ដែលចូលទៅតាមច្រកព្រំដែនបានគឺមានលោក នាង ចំរើន ដែលជាមន្ត្រីយោធាព្រំដែននៅស្រុកស្នួល ជាអ្នកប្រមូលទិញនៅត្រឹមព្រំដែននិងរត់ការនាំចូលទៅវៀតណាមផ្តាច់មុខ គ្មានអ្នកអាចធ្វើបានក្រៅពីទៅតាមរយះលោក ចំរើន ។ ពាក់ព័ន្ធនឹងសកម្មភាពដឹក ជញ្ជូនធ្យូងទៅវៀតណាម ក្រុមការងារបានទំនាក់ទំនងតាមទូរសព្ទ័ទៅលោក នាងចំរើន ដើម្បីបញ្ជាក់ពីបញ្ហានេះតែលោកមិនបានឆ្លើយតបនោះទេដោយគ្រាន់តែចុចទទួលទូរស័ព្ទចោលមិនតប។…