សម្បើបដៃណាស់! រថយន្តដឹកឈើបើកបុកទម្លុះបារ៉ាស់ព្រំដែន បុកទាំងរថយន្តសមត្ថកិច្ច ចាប់ជាប់មួយ មួយគ្រឿងទៀតរត់រួច
(ខេត្តក្រចេះ)៖ រថយន្តសាំងយ៉ុងកែច្នៃដឹកឈើល្មើសច្បាប់ពេញៗព្រៀបពីរគ្រឿង ក្នុងនោះមួយគ្រឿងត្រូវមន្ត្រីការពារព្រៃឈើស្នាក់ចាប់ជាប់ និងមួយគ្រឿងទៀតរត់រួច ខណៈពួកគេមិនបានស្តាប់តាមការហាមឃាត់ ហើយបានព្យាយាមបើកបុកទម្លុះបារ៉ាសព្រំដែនចូលទៅទឹកដីវៀតណាម ត្រែត្រូវមន្ត្រីជំនាញបើករថយន្តពាំងជាប់។ ហេតុការណ៍នេះបានកើតឡើងកាលពីវេលារំលងអធ្រាត្រឈានចូល ថ្ងៃទី ២៩ ខែមិថុនា ឆ្នាំ២០២២ ត្រង់ចំណុចលើផ្លូវគ្រួសក្រហម ចូលទៅច្រកព្រំដែនអូរលាវ ហៅច្រករបៀងដេ១ ស្ថិតនៅក្នុងភូមិមានជ័យ ឃុំស្រែចារ ស្រុកស្នួល ខេត្តក្រចេះ។ បើតាមប្រភពព័ត៌មានឲ្យដឹងថា រថយន្តដឹកឈើទាំងពីគ្រឿងខាងលើនេះ មុននឹងមកដល់ប៉ុស្តិ៍ការពារព្រំដែន ពួកគេបានបើករត់គេចពីការតាមចាប់របស់មន្ត្រីជំនាញរដ្ឋបាលព្រៃឈើអធិការមេគង្គស្រុកស្នួល ដោយបានបើកសំដៅចូលទៅព្រំដែនវៀតណាម តាមច្រកអូតាលាវ ហៅច្រករបៀងដេ១។ លុះបើករត់មកដល់ច្រករបៀងខាងលើនេះ រថយន្តដឹកឈើមួយគ្រឿងបានបើកឆ្លងប៉ារ៉ាស់ទៅបាត់។ រីឯមួយគ្រឿងទៀត បានបុកប៉ារ៉ាស់របស់មន្ត្រីយោធាព្រំដែន…