Day: July 2, 2022

រោងសិប្បកម្មកែឆ្នៃឈើអត់ច្បាប់ជាច្រើនកន្លែងនៅស្រុកសំបូរកំពុងធ្វើសកម្មភាពយ៉ាងស្ងាប់ស្ងាត់

KK|ក្រចេះ៖ រោងសិប្បកម្មកែច្នៃឈើនៅភូមិរលួស ឃុំរលួស ស្រុកសំបូរ ខេត្តក្រចេះ កំពុងតែដំណើរការយ៉ាងសកម្មក្នុងការកែច្នៃឈើអត់ច្បាប់ ដោយមិនមានការត្រួតពិនិត្យ និងទប់ស្កាត់ ពីសំណាក់មន្ត្រីជំនាញពាក់ព័ន្ធនៅក្នុងខេត្តនោះឡើយ។ នេះបើយោងតាមពលរដ្ឋរស់នៅក្នុងតំបន់នោះបង្ហើបប្រាប់ឲ្យភ្នាក់ងារកោះខ្មែរបានដឹងនៅថ្ងៃទី២ ខែកក្កដា ឆ្នាំ២០២២នេះ។ ប្រភពដែលជឿទុកចិត្តបានខាងលើនេះបានឲ្យដឹងថា ឈើដែលគេដឹកចូលរោងសិប្បកម្មទាំងនោះ គឺភាគច្រើនក្រុមឈ្មួញដឹកចេញពីតំបន់ដែនជម្រកភ្នំព្រិច នៃខេត្តមណ្ឌលគិរី ដើម្បីយកមកដាក់នៅក្នុងរោងសិប្បកម្មនីមួយៗ សម្រាប់ប្រើប្រាស់កែច្នៃជា ទ្វារ បង្អួច គ្រែរ តុ ទូ រួចដឹកចេញយកទៅលក់នៅតាមបណ្តាខេត្តផ្សេងៗតាមរថយន្តសាំយ៉ុងរាល់ថ្ងៃ។ ប្រភពបន្តថា រោងសិប្បកម្មនៅតំបន់នោះមានចំនួន៦កន្លែងធំៗ ក្នុងនោះមានរោងសិប្បកម្ម១កន្លែងមានលិខិតអនុញ្ញាតពីមន្ត្រីជំនាញរដ្ឋបាលព្រៃឈើ ក៍ប៉ុន្តែការទិញឈើអត់ច្បាប់នាំចូលរោងសិប្បកម្មរាល់ថ្ងៃ មិនមានកាត្រួតពិនិត្យឲ្យបានត្រឹមត្រូវតាមច្បាប់នោះឡើយ។ ប្រជាពលរដ្ឋនៅភូមិរលួសក៏បានបញ្ជាក់ឱ្យដឹងថា…

ឮពេទ្រប្រាប់ថា មានជំងឺគ្រោះក្នុងតម្រងនោម សម្រេចចិត្តលោតទឹកសម្លាប់ខ្លួនពីលើស្ពានមិត្តភាពកម្ពុជា-ចិនមេគង្គ

KK|ស្ទឹងត្រែង៖ ផ្អើលអស់អ្នកដំណើរចោមរោមមើលករណីបុរសម្នាក់បានសម្រេចចិត្តលោតពីលើស្ពានមិត្តភាពកម្ពុជា-ចិនមេគង្គចូលទៅក្នុងទឹកទន្លេបាត់ស្រមោលសូន្យឈឹង ដើម្បីបញ្ចប់ជីវិតខ្លួនឯង ព្រោះតែមានជំងឺប្រចាំកាយ។ ហេតុការណ៍នេះបានកើតឡើងកាលពីល្ងាចថ្ងៃទី១ ខែកក្កដា ឆ្នាំ២០២២ នៅចំណុចលើស្គានមេគង្គ ស្ថិតក្នុងភូមិបាចុង សង្កាត់ស្ទឹងត្រែង ក្រុងស្ទឹងត្រែង ខេត្តស្ទឹងត្រែង។ សមត្ថកិច្ចបានឲ្យដឹងថា បុរសគិតខ្លីដែលបញ្ចាប់ជីវិតដោយលោតទឹកពីលើស្ពានខាងលើនេះ មានឈ្មោះ គន់ ភេទប្រុស អាយុ៣៧ឆ្នាំ ជនជាតិខ្មែរ មានទីលំនៅក្បែរខារ៉ាអូខេវិមានមាស ស្ថិតនៅក្នុងភូមិរាជានុកូល សង្កាត់ស្ទឹងត្រែង ក្រុងស្ទឹងត្រែង ខេត្តស្ទឹងត្រែង។ បើតាមសម្តីស្ត្រីជាប្រពន្ធបានប្រាប់សមត្ថកិច្ចឲ្យដឹងថា មុននឹងប្តីរបស់ខ្លួនបានលោតពីលើស្ពាន ពួកគេទាំងពីរនាក់ប្ដីប្រពន្ធបាននាំគ្នាទៅពិនិត្យសុខភាពនៅមន្ទីរពេទ្យមួយកន្លែង។ កំលុងពិនិត្យពេទ្យបានប្រាប់ថា ប្ដីរបស់គាត់មានជំងឺគ្រោះក្នុងតម្រងនោម បើព្យាបាលនឹងត្រូវចំណាយប្រាក់អស់ប្រហែល៨០ម៉ឺនរៀល។…

ជិះទូកសុខៗត្រីបាឡែនចង់ប៉ុនទូក លោតចេញមកផ្លោតបុកទូក មនុស្ស៤នាក់ប៉ើងដូចសំឡី (មានវីដេអូ)

kk|បរទេស៖ អ្នកទេសចរណ៍មួយក្រុម បានធ្វើដំណើរកម្សាន្តតាមទូក ដើម្បីទស្សនាត្រីបាឡែន នៅចុងសប្តាហ៍។ ខណៈកំពុងជក់ជិតនឹងទេសភាពលំហរផ្ទៃសមុទ្រ រំពេចនោះមានហេតុកាណ៍ចម្លែកកើតឡើងក្បែរទូក ចម្ងាយប្រមាណពី១០ទៅ២០ម៉ែត្រ ដោយឃើញទឹកបែកពពុះស្គុលផុសឡើង។ ក្រោយកើតបែបនេះបានតែបន្តិច ស្រាប់តែលេចចេញត្រីបាឡែនយក្សទំហំចង់ប៉ុនទូក លោតផុសចេញពីទឹកធ្លាក់មកលើទូកធ្វើឲ្យទូកក្រឡាប់ ប៉ើងអ្នកដំណើរនៅលើទូក៥នាក់ធ្លាក់ទឹក និងត្រូវបានដឹកទៅមន្ទីរពេទ្យ។ ហេតុការណ៍នេះបានកើតឡើងកាលពីថ្ងៃសៅ ថ្ងៃទី២៥ ខែមេសា ឆ្នាំ២០២២ នៅឈូងសមុទ្រកាលីហ្វ័រញ៉ា ភាគខាងជើងម៉ិកស៊ិក នៃតំបន់Sinaloa ក្រុង Ahome សហរដ្ឋអាមេរិក។ អ្នកទស្សនាម្នាក់បានថតវីដេអូ ដែលបានបង្ហាញឲ្យឃើញនូវទូកតូចមួយ ដែលកំពុងធ្វើដំណើរកាត់ឈូងសមុទ្រកាលីហ្វ័រញ៉ា ស្របពេលនៅពេលដែលថនិកសត្វ ដែលគេស្គាល់ដោយអាជ្ញាធរក្នុងតំបន់Sinaloa ថាជា…