ចាប់ខ្លួនអ្នកសារព័ត៌មាននិងមន្ត្រីសាធារណការម្នាក់ រឹបអូសរថយន្ត០១គ្រឿង បញ្ជូនទៅតុលាការ
រតនគិរី៖ សមត្ថកិច្ចកងរាជអាវុធហត្ថខេត្តរតនគិរីនៅរសៀលថ្ងៃទី៨ ខែកក្កដា ឆ្នាំ២០២២ បានកសាងសំណុំរឿងបញ្ជូនអ្នកកាសែតម្នាក់និងមន្ត្រីសាធារណៈការនិងដឹកជញ្ជូនម្នាក់ទៅតុលាការ ពាក់ព័ន្ធការប្រើប្រាស់ឯកសារសាធារណៈក្លែងក្លាយ។ សូមរំឮកថា កាលពីយប់ថ្ងៃទី៦ ខែកក្កដា ឆ្នាំ២០២២ សាខាគយនិងរដ្ឋាករសហការជាមួយកងរាជអាវុធហត្ថទទួលបញ្ជាពីលោកឧត្តមសេនីយ៍ត្រី ថាវ យ៉េន មេបញ្ជាការកងរាជអាវុធហត្ថខេត្ត និងមានការសម្របសម្រួលនីតិវិធីពី លោក កែវ ភក្តី ព្រះរាជអាជ្ញារងអមសាលាដំបូងខេត្តរតនគិរី បានធ្វើការឃាត់រថយន្តមួយគ្រឿងម៉ាក NISSAN NAVARA ពាក់ស្លាកលេខ ភ្នំពេញ ២AA.៧៣៨៧ ពេលឈប់នៅផ្សារទំនើបស៊ីត្រា បើកបរដោយអ្នកកាសែតម្នាក់។ បន្ទាប់ពីឃាត់ខ្លួនអ្នកសារព័ត៌មានបញ្ជូនទៅសាកសួរនៅទីបញ្ជាការកងរាជអាវុធហត្ថខេត្ត ក៏ឈានដល់ឃាត់ខ្លួនមន្ត្រីសាធារណការនិងដឹកជញ្ជូនខេត្តម្នាក់ទៀត ពាក់ព័ន្ធប្រើប្រាស់ឯកសារសាធារណៈក្លែង។…