បង្គោលព្រំដែនកម្ពុជា-វៀតណាមមួយដើមនៅស្រុកកែវសីមាប្រឈមការបាក់ស្រុត, អាជ្ញាធរចុះពិនិត្យនិងរកវិធីទប់ស្កាត់
ខេត្តមណ្ឌលគិរី ៖ បង្គោលព្រំដែនមួយដើមកំពុងប្រឈមធ្លាក់ចូលទឹកអូរ ក្រោយមានភ្លៀងធ្លាក់ជោគជាំអស់ជាច្រើនថ្ងៃនៅ ស្រុកកែវសីមា ខេត្តមណ្ឌលគិរី ។ ភ្លាមៗក្រោយទទួលព័ត៌មានបែបនេះ នៅថ្ងៃទី១១ ខែកក្កដា ឆ្នាំ២០២២នេះ អភិបាលស្រុកកែវសីមា បានដឹកនាំមន្ត្រីក្រោមបង្គាប់ចុះត្រួតពិនិត្យដើម្បីរកវិធីទប់ស្កាត់។ លោក នួន សារ៉ន អភិបាលស្រុកកែវសីមា បានប្រាប់អ្នកយកព័ត៌មានថា ក្រោយទទួលព័ត៌មាននេះ លោកបានដឹកនាំក្រុមការងារស្រុកចុះពិនិត្យ ឃើញថា ទឹកអូរបានជន់ឡើងខ្លាំងបណ្តាលឲ្យបាក់ដីមាត់ច្រាំងខាងកម្ពុជាយើង ដែលនឹងជិតដល់បង្គោលព្រំដែនដែលបានបោះរួច។លោកថា បច្ចុប្បន្នលោកបានរាយការណ៏ជូនដល់អាជ្ញាធរខេត្តក្នុងករណីនេះរួចរាល់។ ហើយជាប៉ុណ្ណោះអាសន្ន លោកបានចាត់ក្រុមការងារដើម្បីយកខ្សែទាក់ចងបង្គោលកុំឲ្យធ្លាក់ចូលទឹកអូរ។ ប៉ុន្តែរហូតដល់ពេលនេះ ក្រុមការងារមិនទាន់អាចចូលទៅតំបន់នោះបានទេ ព្រោះមេឃនៅធ្លាក់ភ្លៀងខ្លាំង ម៉្យាងទីតាំងនោះស្ថិតនៅចំណោតភ្នំខ្ពស់ៗ…