Day: July 12, 2022

ភ្លៀងច្រើនថ្ងៃទឹកកំពុងជន់លិចផ្ទះពលរដ្ឋនៅស្រុកកែវសីមា (មានវីដេអូ)

មណ្ឌលគិរី៖ ក្រោយមានភ្លៀងធ្លាក់ជាប់ៗគ្នាប្រមាណ៣ថ្ងៃនៅខេត្តមណ្ឌលគិរី បានធ្វើឲ្យតំបន់មួយចំនួនក្នុងស្រុកកែវសីមា ខេត្តមណ្ឌលគិរី ត្រូវរងផលប៉ះពាល់ដោយជំនន់ទឹកភ្លៀង ប៉ុន្តែមិនទាន់បង្កឲ្យមានផលលំបាក់ធ្ងន់ធ្ងរសម្រាប់ប្រជាពលរដ្ឋដែលរស់នៅក្នុងតំបន់ទាំងនោះឡើយ ។ សេចក្ដីរាយការណ៍ពីប្រជាពលរដ្ឋនៅស្រុកកែវសីមាបានឲ្យដឹងថា នៅព្រឹកថ្ងៃទី១២ កក្កដា ២០២២ ជំនន់ទឹកភ្លៀងបានជន់ឡើងពីដងអូរ លិចចូលក្រោមផ្ទះសម្បែងរបស់ប្រជាពលរដ្ឋមួយចំនួនក្នុងភូមិស្រែខ្ទុម ឃុំស្រែខ្ទុម ស្រុកកែវសីមា ប៉ុន្តែមិនបង្កផលប៉ះពាល់ធ្ងន់ធ្ងរនោះទេ ហើយគិតរហូតដល់ម៉ោង១១ព្រឹកថ្ងៃដដែលនេះ ជំនន់ទឹកភ្លៀងមិនទាន់មានសភាពជន់ឡើងបន្តទៀតទេ ។ លោក ចាន់ រតនា មន្ត្រីលេខាធិការដ្ឋាននៃគណកម្មាធិការគ្រប់គ្រងគ្រោះមហន្តរាយខេត្តមណ្ឌលគិរី បានឲ្យដឹងថា ជំនន់ទឹកភ្លៀងនៅភូមិស្រែខ្ទុម ឃុំស្រែខ្ទុម ស្រុកកែវសីមា បានកើនឡើងនៅអំឡុងម៉ោង៧ព្រឹក ថ្ងៃទី១២ កក្កដានេះ…

ភ្នំដោះក្រមុំនឹងប្រែខ្លួនជាតំបន់ទេសចរណ៍ដ៏សម្បូរបែប រំលេចនូវវប្បធម៌ជនជាតិដើមភាគតិចទាំង១០នៅមណ្ឌលគីរី

មណ្ឌលគិរី៖ ផ្ទៃដីតំបន់វប្បធម៌ភ្នំដោះក្រមុំ ជាតំបន់អភិរក្សមួយមានសក្តានុពលយ៉ាងខ្លាំងលើវិស័យទេសចរណ៍ លាតសន្ធឹងលើផ្ទៃដីជិត១០០ហិកតា នៅចំកណ្ដាលក្រុងសែនមនោរម្យ ខេត្តមណ្ឌលគិរី ដែលកន្លងមកត្រូវបានក្រុមឆ្លៀតឱកាសរំលោភយកផ្នែកខ្លះនៃតំបន់នេះ ពេលនេះកំពុងត្រូវបានដោះស្រាយផលប៉ះពាល់ស្ទើរទាំងស្រុងហើយ នៅសល់ផ្ទៃដីប្រមាណ២ហិកតាប៉ុណ្ណោះ ដោះស្រាយមិនទាន់ចប់ ។ នេះបើតាមប្រសាសន៍ លោក សី ទូច ប្រធានមន្ទីរវប្បធម៌និងវិចិត្រសិល្បៈខេត្តមណ្ឌលគិរី បានប្រាប់អ្នកសារព័ត៌មានយើងនៅថ្ងៃទី១២ ខែកក្កដា ឆ្នាំ២០២២នេះ។ លោក សី ទូច បានឲ្យដឹងថា បច្ចុប្បន្ននេះផលប៉ះពាល់នៅតំបន់ភ្នំដោះក្រមុំបាននិងកំពុងដោះស្រាយចប់រួចរាល់ជាមួយភាគីពាក់ព័ន្ធប្រមាណ៩០%រួចហើយ ដោយនៅរងចាំតែការផ្ទេរផ្ទៃដីប្រមាណ២ហិកតា ពីសំណាក់ក្រុមហ៊ុនគីមិច មកឲ្យគណកម្មការគ្រប់គ្រងដីរដ្ឋថ្នាក់ខេត្តវិញ ដើម្បីឲ្យរដ្ឋបាលថ្នាក់ខេត្តអាចធ្វើសំណើរទៅប្រមុខរាជរដ្ឋាភិបាលកំណត់យកបរិវេណផ្ទៃដីតំបន់ភ្នំដោះក្រមុំទាំងមូល ដែលនៅសល់រង្វង់៩០ហិកតា ។…

You missed