អាជ្ញាធរក្រុងបាត់ដំបង់ចុះកាត់បែកឈើដុះលយមកលើផ្លូវដែលបង្កការរំខានដល់ពលរដ្ឋ
រដ្ឋបាលក្រុងបាត់ដំបងកាត់មែកដើមគគីរអាយុកាល១០០ឆ្នាំ ដែលពុក ងាប់ និងគងមកលើផ្លូវក្នុងក្រុងបាត់ដំបងបង្កការរំខានដល់ការរស់នៅប្រជាពលរដ្ឋ។ មន្ត្រីជំនាញពាក់ព័ន្ធបានចុះធ្វើការងារនេះចាប់ពីផ្លូវលេខ ១ ដល់ផ្លូវលេខ៣ ក្នុងភូមិកម្មករ សង្កាត់ ស្វាយប៉ោ ក្រុងបាត់ដំបងចេញ នាថ្ងៃទី ២៣ ខែសីហាឆ្នាំ២០២២ ។ អភិបាលក្រុងបាត់ដំបង លោក ផេង សិទ្ធី បានឲ្យដឹងថា អាជ្ញាធរក្រុង មន្ទីរជំនាញកសិកម្មរ សាធារការ និងដឹកជញ្ជូន រួមនឹងអគ្គីសនីខេត្ត បានសហការគ្នាចុះកាត់មែកដើមគគីរដែលបង្កការរំខានដល់ការរស់នៅប្រចាំថ្ងៃរបស់ប្រពលរដ្ឋ។ លោកបញ្ជាក់ថា ការកាត់មែកដើមគគីរនេះ គឺកាត់តែមែកណាដែលងាប់ មែកពុក…