សម្តេចក្រឡាហោម ស ខេង បានអញ្ជើញបើកការដ្ឋានស្ថាបនាផ្លូវបេតុង ប្រព័ន្ធលូបង្ហូរទឹក និងសួរសុខទុក្ខសិស្សនគរបាល វគ្គបណ្តុះបណ្តាលកម្រិតបឋមវិជ្ជាជីវៈនគរបាល ជំនាន់ទី១៥ លើកទី២
នៅសាលានគរបាលជាតិភូមិភាគ១ ខេត្តស្ទឹងត្រែង នាព្រឹកថ្ងៃទី២៣ ខែសីហា ឆ្នាំ២០២២ សម្តេច ក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានអញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់ក្នុងពិធី សួរសុខទុក្ខសិស្សនគរបាលវគ្គបណ្តុះបណ្តាលកម្រិតបឋមវិជ្ជាជីវៈនគរបាល ជំនាន់ទី១៥ លើកទី២ សាលា នគរបាលជាតិភូមិភាគ១ ខេត្តស្ទឹងត្រែង ចំនួន១១៨នាក់។ មុនការចាប់ផ្ដើមនៃកម្មវិធីសំណេះសំណាលជាមួយសិស្សនគេចោល សម្ដេចផ្ទេរហាប បានអញ្ជើញទស្សនាទិដ្ឋភាពទូទៅនៃសាលានគរបាលជាតិភូមិភាគ១ ព្រមទាំងអញ្ជើញបើកការដ្ឋានស្ថាបនាផ្លូវបេតុងប្រវែង១,៦០០ម៉ែត្រ ប្រព័ន្ធលូបង្ហូរទឹក៥០០ម៉ែត្រ ជាអំណោយរបស់ឯកឧត្តម ស្វាយ សំអ៊ាង អភិបាលខេត្តស្ទឹងត្រែង។ ជាកិច្ចចាប់ផ្តើមនៃពិធីសំណេះសំណាលនេះ លោកឧត្តមសេនីយ៍ទោ…