លោក ស្វាយ សំអ៊ាង អភិបាលខេត្តស្ទឹងត្រែង ចុះពិនិត្យហេដ្ឋារចនាសម្ព័ន្ធផ្លូវថ្នល់ ដែលខូចខាតដោយជំនន់ទឹកភ្លៀង ដើម្បីត្រៀមជួសជុលឡើងវិញ សម្រួលការធ្វើដំណើររបស់ពលរដ្ឋ
ស្ទឹងត្រែង÷ ដោយឈរលើស្មារតីទទួលខុសត្រូវខ្ពស់ នឹងស្របតាមអនុសាសន៍របស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា នារសៀលថ្ងៃទី០៤ ខែកញ្ញា ឆ្នាំ២០២២នេះ លោក ស្វាយ សំអ៊ាង អភិបាលខេត្តស្ទឹងត្រែង បានដឹកនាំក្រុមការងារ អាជ្ញាធរដែនដី មន្ទីរអង្គភាពដែលពាក់ព័ន្ធ និងកងកម្លាំង ចុះពិនិត្យហេដ្ឋារចនាសម្ព័ន្ធនានា ពិសេសផ្លូវថ្នល់ ដែលរងការខូចខាតដោយ ជំនន់ទឹកភ្លៀង ដើម្បីរកវិធានការ រកដំណោះស្រាយ ជួសជុល សម្រួលឡើងវិញ សម្រាប់ការធ្វើដំណើររបស់ប្រជាពលរដ្ឋ ។ សូមបញ្ជាក់ថា ខេត្តស្ទឹងត្រែង ក្នុងរយៈពេលប៉ុន្មានថ្ងៃដើមខែកញ្ញានេះ…