អាជ្ញាធរប្រើវិធានការក្ដៅរៀបចំសណ្ដាប់ធ្នាប់ផ្សារក្រុងស្ទឹងត្រែង
ស្ទឹងត្រែង៖ នៅព្រឹកថ្ងៃទី៣១ ខែតុលា ឆ្នាំ២០២២នេះ គណៈកម្មការផ្សារសាមគ្គីស្ទឹងត្រែង បានចាត់វិធាន ការក្ដៅរៀបចំសណ្ដាប់ធ្នាប់របៀបរៀបរយនៅជុំវិញបរិវេណផ្សារ ក្រោយពេលអភិបាលខេត្តចុះត្រួតពិនិត្យបានតែ៣ថ្ងៃប៉ុណ្ណោះ។ ទន្ទឹមនេះ គោលការណ៍ចំនួន៣ត្រូវបានប្រធានផ្សារកំណត់ឲ្យអាជីវករ ត្រូវ តែ គោរព តាមផងដែរ។ ក្នុងនោះទី១- គឺតម្រូវឲ្យ អ្នកលក់ដូរក្នុងផ្សារ និងជុំវិញផ្សារទាំងអស់ត្រូវដាក់ អីវ៉ាន់ត្រឹម គំនូស ដែល បាន រៀបចំ ហើយមិនអនុញ្ញាតឲ្យដាក់តាំងលក់ហួសខឿន ឬលើផ្លូវចូលផ្សារឡើយ។ ទី២- ចំពោះ ប្រជា ពលរដ្ឋ លក់ដូរ…