ដុតចោលហ្មងទៅឆាប់ចប់! ឧបករណ៍កែច្នៃចាប់និងបរបាញ់សត្វព្រៃរាប់ពាន់ត្រូវបានកម្ទេចចោល
ស្ទឹងត្រែង៖ ឧបករណ៍កែច្នៃបម្រើឲ្យការចាប់ និងបរបាញ់សត្វព្រៃមួយចំនួនធំ ត្រូវមន្ត្រីជំនាញធ្វើពិធីដុតកម្ទេចចោល បន្ទាប់ពីរឹបអូសបានពីជនល្មើស។ ពិធីដុតសម្ភារៈល្មើសនេះបានធ្វើឡើងនាពេលថ្មីៗកន្លងទៅ នៅទីតាំងស្រុកសៀមបូក ខេត្តស្ទឹងត្រែង ក្រោមវត្តមានឯកឧត្តម សាយ សំអាល់ រដ្ឋមន្ត្រីក្រសួងបរិស្ថាន និងឯកឧត្តម ស្វាយ សំអ៊ាង អភិបាលខេត្តស្ទឹងត្រែង។ ឯកឧត្ដម សាយ សំអាល់ រដ្ឋមន្ត្រីក្រសួងបរិស្ថាន បានលើកឡើងថា យុទ្ធនាការនេះរៀបចំឡើងដើម្បីផ្សព្វផ្សាយជំរុញឲ្យពលរដ្ឋផ្លាស់ប្តូរឥរិយាបថ និងទម្លាប់របស់ពលរដ្ឋពីការបរបាញ់សត្វ ឱ្យមកប្រកបមុខរបរចិញ្ចឹមសត្វគោក្របី នឹង ចូលរួមអភិរក្សសត្វព្រៃ ព្រមទាំងឲ្យយល់ដឹងអំពីផលប៉ះពាល់នៃការដាក់អន្ទាក់ ជាពិសេសពង្រឹងលើការអនុវត្តច្បាប់ និងពង្រឹងលើកិច្ចការទប់ស្កាត់ និងការការពារអភិរក្សធនធានធម្មជាតិឲ្យកាន់តែមានប្រសិទ្ធភាព…