អាកាសយានដ្ឋានខ្នាតយក្ស នឹងលេចរូបរាងឡើង នៅខេត្តមណ្ឌលគិរីឆាប់ៗនេះ
មណ្ឌលគិរី៖ គម្រោងសាងសង់ព្រលានយន្តហោះខេត្តមណ្ឌលគិរី នឹងដំណើរការសាងសង់ក្នុងពេលឆាប់ៗខាងមុខ ខណៈដែលពេលនេះ ទីតាំងព្រលានដែលលាតសន្ធឹងលើផ្ទៃដីរាប់រាយហិកតា កំពុងត្រូវបានអភិរក្សទុកយ៉ាងល្អ និងបានធ្វើផ្លូវ ក្រវ៉ាត់ទីតាំងព្រលានរួចរាល់ ថែមទាំងបានដោះស្រាយផលប៉ះពាល់ជាមួយពលរដ្ឋស្ទើរ១០០%ហើយដែរ ។ នេះបើការឲ្យដឹងរបស់អភិបាលស្រុកអូររាំង លោក សៀក មុន្នី ។ លោក សៀក មុន្នី អភិបាលស្រុកអូររាំងបានឲ្យដឹងទៀតថា ចំពោះការសាង់សង់ព្រលានយន្តហោះ ដែលស្ថិតក្នុងភូមិពូហ្សាម ឃុំសែនមនោរម្យ ស្រុកអូររាំង ប្រហែលអាចចាប់ផ្ដើមសាងសង់នៅពាក់កណ្ដាលឆ្នាំក្រោយ មិនយូរទៀតនោះទេ ហើយនេះប្រភេទព្រលានក្នុងតំបន់ ដែលមិនត្រឹមតែអំណោយផលដល់យន្តហោះក្នុងស្រុកចុះចតនោះទេ ជាមួយគ្នានេះយន្តហោះរបស់បណ្ដាប្រទេសមួយចំនួនក៏អាចមកចុះចតនៅទីនេះផងដែរ ។ លោកបន្តទៀតថា…