ខេត្តស្ទឹងត្រែងធ្វើជាម្ចាស់ផ្ទះ រៀបចំកិច្ចប្រជុំទ្វេភាគីលើកទី.១៤ ស្ដីពីសហប្រតិបត្តិការរវាងខេត្តស្ទឹងត្រែង នៃព្រះរាជាណាចក្រកម្ពុជា ជាមួយខេត្តចាំប៉ាសាក់ នៃសាធារណរដ្ឋ ប្រជាធិបតេយ្យប្រជាមានិតឡាវ
ស្ទឹងត្រែង÷ដោយអនុវត្តតាមស្មារតីកំណត់ហេតុកិច្ចប្រជុំលើកទី ១៣ ខេត្តស្ទឹងត្រែងត្រូវធ្វើជាម្ចាស់ផ្ទះ រៀបចំកិច្ចប្រជុំទ្វេភាគីលើកទី.១៤ ស្ដីពីសហប្រតិបត្តិការរវាងខេត្តស្ទឹងត្រែង នៃ ជាមួយខេត្តចាំប៉ាសាក់ ។ កិច្ចប្រជុំនេះបានប្រព្រឹត្តទៅ នៅព្រឹកថ្ងៃ ១៥ ខែ ធ្នូ ឆ្នាំ២០២២នេះ នៅសាលប្រជុំធំសាលាខេត្តស្ទឹងត្រែង ដោយភាគីខេត្ត ចាំប៉ាសាក់ នៃសាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវ ដឹកនាំប្រតិភូថ្នាក់ដឹកនាំខេត្ត ដោយ ឯកឧត្តមបណ្ឌិត.វិល័យវង្ស ប៊ុតដាខាំ អភិបាលខេត្ត នឹង ភាគីខាងខេត្តស្ទឹងត្រែង នៃព្រះរាជាណាចក្រកម្ពុជា ដឹកនាំដោយ ឯកឧត្ដម ស្វាយ សំអ៊ាង…