ភ្ញៀវទេសចរសរសើរខេត្តមណ្ឌលគិរីស្អាត តែរអ៊ូថា តម្លៃស្នាក់នៅថ្លៃ
មណ្ឌលគិរី៖ នៅក្នុងខែមករាឆ្នាំ២០២៣នេះ គេបានសង្កេតឃើញថា សកម្មភាពនៃលំហូរចូលរបស់អ្នកទេសចរមកកាន់ខេត្តមណ្ឌលគិរី ហាក់មិនទាន់មានសន្ទុះខ្លាំងនោះទេ ខណៈដែលនៅតាមទីសារធាណៈនានា ក៏ដូចជារមណីយដ្ឋានទេសចរណ៍ មានអ្នកទេសចរមកកម្សាន្តដែរ ប៉ុន្តែមិនច្រើនកុះករខ្លាំងនោះទេ ។ នៅថ្ងៃទី២១ មករា ២០២៣ ឈានមកដល់អំឡុងពេលបុណ្យចូលឆ្នាំថ្មីប្រពៃណីចិន-វៀតណាម នៅក្រុងសែនមនោរម្យ ត្រូវបានពិនិត្យឃើញថា មានស្ថានភាពស្ងប់ស្ងាត់នៅឡើយ ប៉ុន្តែយ៉ាងណាក៏ដោយ ប្រជាពលរដ្ឋក្នុងខេត្តក៏សង្ឃឹមថា ភ្ញៀវទេសចរអាចនឹងចូលមកកម្សាន្តច្រើនកុះករ ចាប់ពីថ្ងៃស្អែកទី២២ ដែលអាចធ្វើឲ្យប្រជាពលរដ្ឋជាច្រើនក្នុងខេត្ត ដែលរំពឹងចំណូលពីទេសចរណ៍ អាចទទួលបានប្រភពសេដ្ឋកិច្ចពីចរន្តនៃវិស័យទេសចរណ៍នេះ ។ លោក ស៊ាង សឿន ប្រធានមន្ទីរទេសចរណ៍ខេត្តមណ្ឌលគិរី បានឲ្យដឹងថា…