យុវតីឡើងលើដំបូលផ្ទះចង់គិតខ្លី, នាងតូចចិត្តឪពុកម្តាយឲ្យមានប្តី
ភ្នំពេញ៖ យុវតីម្នាក់បានឡើងលើដំបូលផ្ទះ បំណងចង់គិតខ្លី បានបង្កការភ្ញាក់ផ្អើលដល់អ្នកដំណើរ និងប្រជាពលរដ្ឋរស់នៅក្បែរខាង ហើយបើតាមសាម៉ីខ្លួនប្រាប់សមត្ថកិច្ចថា ព្រោះតែតួចចិត្តនឹងឪពុកម្តាយបង្ខំឲ្យយកប្តី។ ហេតុការណ៍នេះបានកើតឡើងនៅចំណុចផ្លូវលេខ៩ ក្នុងបុរីពិភពថ្មីចំការដូង ខណ្ឌដង្កោ នាល្ងាចថ្ងៃទី២២ ខែមករា ឆ្នាំ២០២៣។ លោកវរសេនីយ៍ឯក ជឹម ស៊ីថា អធិការនគរបាលខណ្ឌដង្កោ ថ្លែងប្រាប់អ្នកសារព័ត៌មានថា ក្មេងស្រីម្នាក់អាយុប្រហែល១៥ឆ្នាំ បានឡើងលើដំបូលផ្ទះ ចង់លោត.ស.ម្លា ប់ ខ្លួននោះ ពេលនេះត្រូវបានកងកម្លាំងរបស់លោកជួយសង្គ្រោះទាន់ពេលវេលា។ លោកអធិការបញ្ចាក់ថា បើតាមក្មេងស្រីដែលមានទីលំនៅស្រុកអង្គស្នួលខេត្តកណ្តាល ប្រាប់សមត្ថកិច្ចថា មូលហេតុដែលក្មេងស្រីចង់លោតស.ម្លា ប់ ខ្លួននោះ…