សម្រស់ខេត្តមណ្ឌលគិរីកាន់តែស្អាត ទាក់ទាញភ្ញៀវទេសចរមកលេងកាន់តែច្រើន
មណ្ឌលគិរី៖ ប្រជាពលរដ្ឋរស់នៅខេត្តមណ្ឌលគិរី បាននិងកំពុងសាទរជាខ្លាំងចំពោះសមទ្ធិផលរីកដុះដាលថ្មីៗជាច្រើន ក្នុងរយៈពេលចុងក្រោយនេះ ខណៈដែលភាពរីកចម្រើនស្ទើរគ្រប់វិស័យ ពិសេសផ្នែកហេដ្ឋារចនាសម្ព័ន្ធ ធ្វើឲ្យខេត្តមណ្ឌលគិរីកាន់តែស្រស់ស្អាត ក៏ដូចជាទាក់ទាញអ្នកទេសចរយ៉ាងច្រើនផងដែរ ។ ពលរដ្ឋនៅក្រុងសែនមនោរម្យបានលើកឡើងថា នាពេលបច្ចុប្បន្ននេះបានកត់សម្គាល់ឃើញនៅទូទាំងខេត្ត ពិសេសក្នុងក្រុងសែនមនោរម្យផ្ទាល់តែម្ដង បានកើកចេញសមទ្ធិផលថ្មីជាច្រើន ពិតជាមានទាក់ទាញជាងមុន ចំណែកប្រព័ន្ធផ្លូវថ្នល់ផ្សេងៗក៏មានការជួសជុលពង្រីក ក៏ដូចជាស្ថាបនាថ្មីផងដែរ ។ ប្រជាពលរដ្ឋក៏បានថ្លែងអំណរគុណដល់ថ្នាក់ដឹកនាំខេត្ត ដែលខិតខំដឹកនាំអភិវឌ្ឍន៍បង្កើតឲ្យមានសមទ្ធិផលទាំងនេះ ។ យើងបានកត់សម្គាល់ឃើញទៀតថា ខេត្តមណ្ឌលគិរីប្រហែល១០ឆ្នាំចុងក្រោយ កាន់តែមានឈ្មោះល្បីសុះសាយ ខ្លាំងឡើង ព្រោះតែមានប្រព័ន្ធផ្លូវថ្នល់យ៉ាងល្អ តភ្ជាប់ពីបណ្ដាខេត្តផ្សេងៗមកកាន់ខេត្តមណ្ឌលគិរី ក្នុងនោះមណ្ឌលគិរី ក៏មានអាកាសល្អ ថែមទាំងមានសក្តានុពលខ្ពស់លើវិស័យទេសចរណ៍ទៀតផង ។…