ខេត្តមណ្ឌលគិរី ជួបប្រទៈនូវ រដូវរងារដ៏ចម្លែក
មណ្ឌលគិរី៖ រដូវរងារសម្រាប់ខេត្តមណ្ឌលគិរី នៅមិនទាន់កន្លងផុតទៅនោះទេ ខណៈដែលបរិយាកាសត្រជាក់នៅបន្តគ្រប់ដណ្ដប់នៅឡើយ ពិសេសក្នុងក្រុងសែនមនោរម្យ និងស្រុកអូររាំងតែម្ដង ។ គេបានសង្កេតឃើញថា សម្រាប់រដូវរងារឆ្នាំនេះ ហាក់បីប្លែកខុសរៀងរាល់ឆ្នាំព្រោះថា ជាធម្មតានៅអំឡុងចុងខែមករា អាកាសធាតុខេត្តមណ្ឌលគិរី អាចនឹងប្រែមកធម្មតាមិនចុះត្រជាក់ខ្លាំងនោះទេ ប៉ុន្តែក្នុងឆ្នាំនេះភាពត្រជាក់បានអូសបន្លាយរយៈពេលវែងជាងរៀងរាល់ឆ្នាំ ។ ប្រជាពលរដ្ឋរស់នៅក្រុងសែនមនោរម្យបានលើកឡើងថា សម្រាប់ឆ្នាំនេះអាកាសធាតុត្រជាក់ពិតជាប្លែកខុសបណ្ដាឆ្នាំមុនៗ ព្រោះអាកាសធាតុបានចុះដល់១៣អង្សារ ដែលខុសប្លែកពីសព្វមួយដង ចុះត្រជាក់ខ្ទង់១៧អង្សារប៉ុណ្ណោះ ។ ទន្ទឹមនេះមិនត្រឹមតែអាកាសត្រជាក់នោះទេ ក៏មានខ្យល់បក់បោកខ្លាំងៗ ដែលធ្វើឲ្យប្រជាពលរដ្ឋអាចជួបអាការៈផ្ដាសាយផងដែរ ។ អាជីវករលក់អាវរងារជជុះ ក៏បានឲ្យដឹងដែរ ទោះបីអាកាសធាតុបានចុះត្រជាក់ខ្លាំងនៅប៉ុន្មានថ្ងៃនេះ ប៉ុន្តែអាវរងារលក់មិនសូវដាច់ខ្លាំងប៉ុន្មានទេ ព្រោះលក់បានសម្រាប់តែភ្ញៀវទេសចរដែលចូលកម្សាន្តប៉ុណ្ណោះ…