គ្រឿងចក្រពិឃាតម្ចាស់ឯង
អ្នកបើកបរអាប៊ុលឈូសដីម្នាក់បានស្លាប់ភ្លាមៗនៅនិងកន្លែងកើតហេតុ បន្ទាប់ពីអាប៊ុលស្ទះប្រេង ហើយព្យាយាមជួសជុលដោយខ្លួនឯង ត្រូវអាប៊ុលជាប់លេខស្ទុះមកកិនពីលើ។ ហេតុការណ៍នេះកើតនៅថ្ងៃទី០៣ ខែកុម្ភៈ ឆ្នាំ២០២៣ នៅចំណុចក្រុមហ៊ុនចំការកៅស៊ូមួយកន្លែង ស្ថិតនៅភូមិឡៅកា សង្កាត់សុខដុម ក្រុងសែនមនោរម្យ ខេត្តមណ្ឌលគិរី។ សមត្ថកិច្ចឲ្យដឹងថា ជនរងគ្រោះ មានឈ្មោះ លន់ សុខលី ហៅតាហ្គេនសបឺក ភេទប្រុស អាយុ៤៤ឆ្នាំ ជនជាតិខ្មែរ ស្នាក់នៅបណ្ដោះអាសន្នភូមិសង្កាត់កើតហេតុខាងលើ។ មូលហេតុ រឿងហេតុកើតឡើង ៖ នៅថ្ងៃទី០៣ ខែកុម្ភៈ ឆ្នាំ២០២៣ វេលាម៉ោង១៦និង១០នាទី ជនរងគ្រោះឈ្មោះ…