ជនជាតិព្នងនៅខេត្តមណ្ឌលគិរីមួយរូប ត្រូវព្រះមហាក្សត្រប្រទានគោរមងារថ្នាក់ជាតិ«នាដកីនិមិត្ត»
មណ្ឌលគិរី៖ ចាស់ព្រឹទ្ធាចារ្យសិល្បៈមួយរូបជាជនជាតិដើមភាគតិចព្នង រស់នៅខេត្តមណ្ឌលគិរី ត្រូវបានព្រះមហាក្សត្រប្រោសប្រទានគោរមងារថ្នាក់ជាតិជា «នាដកីនិមិត្ត» ក្រោយពេលចាស់ព្រឹទ្ធាចារ្យរូបនេះបានរួមចំណែកបន្សល់ទុកស្នាដៃយ៉ាងធំធេង ក្នុងការអភិរក្សប្រពៃណីជនជាតិដើមភាគ ក៏ដូចជាបន្តវេនចំណេះជំនាញទៅកាន់ក្មេងជំនាន់ក្រោយ ។ ព្រឹទ្ធាចារ្យសិល្បៈ ណាន សម័យ អាយុ៦៧ឆ្នាំ រស់នៅភូមិពូតាំង សង្កាត់រម្យនា ក្រុងសែនមនោរម្យ បានឲ្យដឹងថា ក្រោយពេលបានដឹងថាខ្លួនបានទទួលគោរមងារថ្នាក់ជាតិពីព្រះមហាក្សត្រ ជានាដកីនិមិត្ត រូបគាត់ពិតជាសប្បាយចិត្តរំភើបខ្លាំងណាស់ ក្នុងនោះមិនត្រឹមរូបគាត់ផ្ទាល់ដែលសប្បាយចិត្តនោះទេ គឺបងប្អូនជនជាតិដើមភាពតិចព្នងទូទាំងខេត្តមណ្ឌលគិរីតែម្ដង ដែលបានចូលរួមត្រេកអរ ។ ព្រឹទ្ធាចារ្យសិល្បៈ នាដកីនិមិត្ត ណាន សម័យ ក៏បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅបំផុតចំពោះព្រះមហាក្សត្រ ដែលទ្រង់សព្វព្រះរាជហទ័យ…