Day: March 1, 2023

ផុតឱសានវាទ មន្ត្រីជំនាញចុះរុះរើការដ្ឋានលាយស៊ីម៉ង់អត់ច្បាប់នៅក្រុងសែនមនោរម្យ

មណ្ឌលគិរី៖ អាជ្ញាធរខេត្តមណ្ឌលគិរី រួមមានមន្ត្រីពាក់ព័ន្ធគ្រប់ជំនាញដឹកនាំដោយអភិបាលរងខេត្តមណ្ឌលគិរី លោក សាន់ សារិទ្ធ នៅថ្ងៃទី០១ មីនា ឆ្នាំ២០២២ បានសម្រេចចុះរុះរើ និងផ្អាកសកម្មភាពអាជីវកម្មការដ្ឋានសំណង់បេតុងលាយស្រេចមួយកន្លែង ស្ថិតនៅភូមិចំការតែ សង្កាត់ស្ពានមានជ័យ ក្រុងសែនមនោរម្យ ខណៈដែលការដ្ឋានខាងលើគ្មានច្បាប់អនុញ្ញាត ហើយម្ចាស់ទីតាំងថែមទាំងមិនគោរពតាមបទបញ្ជារបស់រដ្ឋបាលខេត្ត ដែលតម្រូវឲ្យម្ចាស់ទីតាំងរុះរើគ្រឿកចក្រសំណង់បេតុងលាយស្រេចទាំងនេះចេញ កំណត់ត្រឹមថ្ងៃ២៨កុម្ភៈ ។ នៅក្នុងប្រតិបត្តិការនេះ មន្ត្រីជំនាញបានចុះអនុវត្តការរុះរើសំណង់នេះចេញតែម្ដង ប៉ុន្តែដោយមានការសំណូមពរពីម្ចាស់ទីតាំងឈ្មោះ ហ៊ាង ឆៃលី សុំរុះរើចេញដោយខ្លួនឯង ទើបក្រុមមន្ត្រីជំនាញទុកឱសានវាទឲ្យរយៈពេល៤៥ថ្ងៃ គិតចាប់ពីថ្ងៃទី០១ ខែមីនា នេះតទៅ តម្រូវឲ្យម្ចាស់ទីតាំងរុះរើគ្រឿកចក្រសំណង់បេតុងលាយស្រេចទាំងនេះចេញឲ្យអស់ពីចំណីផ្លូវ…

You missed