អ្នកនាង ធី សុវណ្ណថា ត្រូវបានតែងតាំងជាអភិបាលរងក្រុងអរិយក្សត្រ ទាំងវ័យក្មេងនឹងសមត្ថភាពពេញខ្លួន
អ្នកនាង ធី សុវណ្ណថា ដែលជាអតីតយុវតីឈានមុខគេកាលពីអំឡុងការបោះឆ្នោតឆ្នាំ២០១៣ដែលធ្លាប់បានជួយឃោសនា ឲ្យអតីតគណបក្សសង្គ្រោះជាតិ ដែលជាអតីតគណបក្សប្រឆាំងធំជាងគេនៅកម្ពុជា តែក្រោយមកបានមករួមរស់នឹងគណបក្សប្រជាជនកម្ពុជា ត្រូវបានតែងតាំងជាអភិបាលរងក្រុងអរិយក្សត្រ ខេត្តកណ្តាល ។ នេះបើតាមប្រកាសរបស់សម្តេច ស ខេង ឧបនាយករដ្ឋមន្ត្រី-រដ្ឋមន្ត្រីក្រសួងមហាផ្ទៃដែលចេញតាំងពីថ្ងៃទី៧ ខែមេសា ឆ្នាំ២០២៣។ ជាមួយគ្នានោះ ក្រោយពីត្រូវបានតែងតាំងជាអភិបាលរងក្រុងអរិយក្សត្រ នៅព្រឹកថ្ងៃទី២៨ ខែមេសានេះអ្នកនាង ធី សុវណ្ណថា បានសរសេរលើបណ្តាញសង្គមហ្វេសប៊ុករបស់នាងថា នាងមានវ័យ២៨ឆ្នាំ និងមានកម្រិតវប្បធម៌បច្ចុប្បន្នគឺ «បរិញ្ញាបត្រជាន់ខ្ពស់» ពិសេស គឹនាងមានបទពិសោធន៍១០ឆ្នាំ លើកិច្ចការរដ្ឋបាល សង្គម…