សត្វខ្ទីងមួយហ្វូងបង្ហាញខ្លួននៅស្រុកកែវសីមា ខណៈប្រជាពលរដ្ឋសម្ដែងភាពត្រេកអរផងនិងបារម្ភអំពីការបរបាញ់ផង
មណ្ឌលគិរី៖ សត្វខ្ទីងមួយហ្វូងធំដែលជាអម្បូរសត្វកម្រផងដែរនោះ បានបង្ហាញខ្លួននៅកៀកជិតប្រជាពលរដ្ឋ ស្របពេលពួកគេកំពុងធ្វើដំណើរតាមផ្លូវ ក្នុងភូមិសាស្ត្រឃុំចុងផ្លាស់ ស្រុកកែវសីមា ស្ថិតនៅក្នុងដែនជម្រកសត្វព្រៃភ្នំព្រេច កាលពីពេលថ្មីៗនេះ ។ ប្រជាពលរដ្ឋដែលបានប្រទះឃើញសត្វខ្ទីងមួយហ្វូងធំបែបនេះ បានបង្ហាញអារម្មណ៍រីករាយយ៉ាងខ្លាំងតាមរយៈបណ្ដាញសង្គម។ ប៉ុន្តែទន្ទឹមនោះគាត់ក៏បានអំពាវនាវសូមឲ្យប្រជាពលរដ្ឋដែលរស់នៅក្បែរព្រៃមេត្តាកុំសម្លាប់ពួកវា និងសំណូមពរទៅមន្ត្រីជំនាញពាក់ព័ន្ធ និងប្រជាពលរដ្ឋក្នុងស្រុកកែវសីមា សូមអភិរក្សការពារសត្វព្រៃទាំងអស់គ្នា ។ ប្រជាពលរដ្ឋខាងលើបន្តថា កាលប្រទះសត្វខ្ទីងមួយហ្វូងធំនោះ គឺកាលពីថ្ងៃទី២៩ មេសា ហើយកន្លងមកនៅតាមដងផ្លូវក្នុងឃុំចុងផ្លាស់ គាត់ក៏ធ្លាប់ប្រទះឃើញសត្វជ្រូកព្រៃមួយហ្វូងផងដែរ ។ លោក ឆៅ ប៊ុនធឿន ប្រធានមន្ទីរបរិស្ថានខេត្តមណ្ឌលគិរី បានប្រាប់តាមទូរសព្ទថា សត្វខ្ទីងជាប្រភេទសត្វកម្រ នាពេលបច្ចុប្បន្ន…