ឯកឧត្តម ហ៊ុន ម៉ាណែត៖ សមាគមអតីតយុទ្ធជនកម្ពុជាជាតួអង្គសំខាន់ចូលរួមចំណែកអនុវត្តនយោបាយឈ្នះ-ឈ្នះ
ឧត្តរមានជ័យ៖ ឯកឧត្តម បណ្ឌិត ហ៊ុន ម៉ាណែត បានមានប្រសាសន៍ថា សមាគមអតីតយុទ្ធជនកម្ពុជា គឺមានតួនាទីសំខាន់ដែលជាតួអង្គចូលរួមចំណែកអនុវត្តនយោបាយ ឈ្នះ-ឈ្នះ និងធានាឈប់ឱ្យមានពិការភាព និងរបួស-ស្លាប់ដោយសារសង្គ្រាម។ ក្រៅពីនេះសមាគមននេះក៏ជាយន្តការបន្ថែមលើយន្តការរបស់រាជរដ្ឋាភិបាល ក្នុងការផ្តល់ការយកចិត្តទុកដាក់ និងការថែទាំអតីតយុទ្ធជន និងក្រុមគ្រួសារយោធិនពលី-មរណៈផងដែរ។ ឯកឧត្តម បណ្ឌិត ហ៊ុន ម៉ាណែត មានប្រសាសន៍បែបនេះ ក្នុងឱកាសអញ្ជើញជាតំណាងដ៏ខ្ពង់ខ្ពស់របស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន និង សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ក្នុងពិធីបំពាក់គ្រឿងឥស្សរិយយស និងប្រគល់ផ្ទះជូនអតីតយុទ្ធជន,…