Month: June 2023

ក្នុង​ករណី​​​នាវាមុជទឹក​ Titan បាត់​ខ្លួនក្រុមសង្គ្រោះ​ បាន«ឮ​សំឡេង​លាន់​ខ្លាំងៗ​ចេញ​ពី​ក្រោម​សមុទ្រ»

ក្រុម​អ្នក​សង្គ្រោះ​ដែល​កំពុង​ស្វែង​រក​នាវាមុជ​ទឹក Titan ដែល​កំពុង​បាត់​ខ្លួន​នៅ​ក្រោម​មហា​សមុទ្រ​អាត្លង់ទិក ត្រូវ​បាន​គេ​ថា បាន​ឮសំឡេង​លាន់​ខ្លាំងៗ​នៅ​ក្រោម​សមុទ្រ​រៀង​រាល់​ 30 នាទី​ម្ដង​ ធ្វើ​ឱ្យ​មាន​ការ​សង្ឃឹម​ចំពោះ​បេសកកម្ម​ជួយ​សង្គ្រោះ​នេះ​។ «មជ្ឈមណ្ឌល​សម្រប​សម្រួល​កិច្ច​ការ​សង្គ្រោះ​នៅ Halifax បាន​បញ្ជូន​យន្តហោះ​ P-8 Poseidon មួយ​គ្រឿង​ដែល​មាន​សមត្ថភាព​តាម​ដាន​ស្ថានការណ៍​នៅ​ក្រោម​សមុទ្រ​ ទៅ​កាន់​កន្លែង​កើត​ហេតុ» ក្រសួង​សន្តិសុខ​ផ្ទៃ​ក្នុង​កាណាដា​ឱ្យ​ដឹង​ដូច្នេះ។ នេះ​បើ​តាម​ព័ត៌មាន​ដែល​ទំព័រ Rolling Stone ទទួល​បាន​កាល​ពី​ថ្ងៃទី 20 មិថុនា​។ CNN ក៏​ផ្សាយ​ព័ត៌មាន​ប្រហាក់​ប្រហែល​នេះ​។ យន្តហោះ P-8 បាន​ទម្លាក់​ពោង​ដែល​បំពាក់​បច្ចេក​វិទ្យា​ស្រូប​សំឡេង​ក្រោម​ទឹក ដើម្បី​ទទួល​រលក​សញ្ញា​ នៅ​ក្បែរ​តំបន់​ Titan…

ក្របីឡើង.កមួយក្បាលដេញវ័ធមនុស្សម្នារនៅក្រុងប៉ោយប៉ែត

ខេត្តបន្ទាយមានជ័យ ៖ យ៉ាង​ហោច​ណាស់​មាន​មនុស្ស​ចំនួន​៦​នាក់ (​ស្រី​ចំនួន​៣​នាក់​) បាន​រង​របួសធ្ងន់​ស្រាល ដោយសារ សត្វ​ក្របី​ឡើង​.​កមួយ​ក្បាល រត់​ដេញ​វ័ធ កាលពី​ព្រឹក​ថ្ងៃ​ទី​១២ ខែមិថុនា ឆ្នាំ​២០២៣ នៅ​ភូមិ​ផ្សារ​កណ្ដាល ក្រុង​ប៉ោយ​ប៉ែ​ត ។ ជន​រង​គ្រោះ ប្រុស​ស្រី​ចំនួន​២​នាក់ បាន​រង​របួសធ្ងន់ ដោយសារ​ក្របី​វ័ធ រួម​មាន ៖ ទី​១-​ឈ្មោះ ហង្ស ខៀវ ភេទ​ប្រុស អាយុ​៤៨​ឆ្នាំ នៅ​ភូមិ​គីឡូ​ត៌​ម៉ែត្រ​៤ សង្កាត់​ផ្សារ​កណ្ដាល ក្រុង​ប៉ោយ​ប៉ែ​ត​។ ជន​រង​គ្រោះ ទី​២-​ឈ្មោះ…

អតីតថៅកែស្រាបៀម្នាក់ត្រូវបានសមត្តកិច្ចឃាត់ខ្លួនបញ្ជូនទៅតុលាការ

រាជធានី​ភ្នំពេញ ៖ បុរស​ម្នាក់​អតីត​ធ្លាប់​ជា​ចៅ​កែ​នាំ​ស្រា​បៀរ​ពី​ក្រៅប្រទេស​មក​លក់ និង​ចែកចាយ​លើ​ទីផ្សារ​ក្នុងស្រុក មានមុខ​មាន​មាត់​គួរសម​ដែរ តែ​ពេល​នេះ​ធ្លាក់ខ្លួន​ជំពាក់​បំណុល​គេ​១​ម៉ឺន​ដុល្លារ ត្រូវ​បាន​កម្លាំង​សមត្ថកិច្ច​នាយកដ្ឋាន​នគរបាល​ព្រហ្មទណ្ឌ​ក្រសួងមហាផ្ទៃ​នាំ​ខ្លួន​ឡើង​តុលា​ការ កាលពី​រសៀល​ថ្ងៃ​ទី​៧ មិថុនា ឆ្នាំ​២០២៣ ពាក់ព័ន្ធ​ការ​ចោទប្រកាន់​ពី​បទ​.​ចេញ​មូល​ប្បទាន​បត្រ​គ្មាន​សាច់ប្រាក់​«​សែក​ស្អុយ​» ។ បុរស​នោះ​ឈ្មោះ ឡោ សុ​ជាតិ អាយុ​៤២​ឆ្នាំ មុខរបរ​នៅផ្ទះ មាន​លំនៅ​ផ្ទះ​លេខ​២២២ ផ្លូវ​៥៨ សង្កាត់​​ទួល​សង្កែ​ទី​១ ខណ្ឌ​ប្ញ​ស្សី​កែវ រាជធានី​ភ្នំពេញ ។ ការ​នាំ​ខ្លួន​បុរស​ខាងលើ​ឡើង​តុលាការ​នោះ ត្រូវ​បាន​សមត្ថកិច្ច​បង្ហើប​ឲ្យ​ដឹង​ថា ជា​ការ​អនុវត្ត​តាម​ដីកា​បញ្ជា​ឲ្យ​ចូល​ចូលខ្លួន​របស់​ស្ថាប័ន​អយ្យការ​អម​សាលាដំបូង​រាជធានី​ភ្នំពេញ ដោយ​យោង​ទៅ​តាម​ពាក្យបណ្តឹង​របស់​ឈ្មោះ មាស វិវឌ្ឍន៍ ភេទ​ស្រី…

ចែវទូករាយមង ឃើញវ៉ាលីនៅច្រាំងទន្លេ ថ្ងៃដំបូងបង្ហើបមើលដូចស្បែ.កកង្កែប ៣ថ្ងៃទៅមើលម្តងទៀត ផ្អើលយ៉ាងរន្ធ.ត់

ខេត្តកណ្ដាល ៖ តាម​សេចក្តី​រាយ​ការ​បឋម​ឲ្យ​ដឹង​ថា កាលពី​ព្រឹក​ថ្ងៃ​ទី​៤ មិថុនា ឆ្នាំ​២០២៣ មានការ​ភ្ញាក់ផ្អើល​មួយ​ដោយ​ប្រជា​អ្នកនេសាទ​ពីរ​នាក់​ប្តី​ប្រពន្ធ បាន​ប្រទះ​ឃើញ​សាកស.ពមនុស្ស​ម្នាក់​​ច្រក​ក្នុង​វ៉ា​លី នៅ​ចំណុច​មាត់ច្រាំង​ទន្លេ​ភូមិ​ពាម​ជំនីក ឃុំ​កំពង់​លួង ស្រុក​ពញាឮ ខេត្តកណ្តាល ដោយ​សាកស.ព​នោះ​មិន​ទាន់​ស្គាល់​អត្ត​ស​ញ្ញាណនោះ​ទេ​ ប៉ុន្តែ​​ជាបុរស​ ហើយ​សង្ស័យ​ជា​ជនជាតិ​ចិន ។ សេចក្តី​រាយ​ការ​ឲ្យ​ដឹង​ទៀត​ថា តាម​ការ​បំភ្លឺ​របស់​ប្រជាពលរដ្ឋ​ឈ្មោះ ប៊​ន ច​ន្ទ័​ណា​វី ភេទ​ស្រី អាយុ​៣៣ ឆ្នាំ និង​ប្តី​ឈ្មោះ ចាន់ មក​រា ហៅ ឌាំ​ង មុខរបរ​នេសាទ​ត្រី រស់នៅ​ភូមិ​ពាម​ល្វែ​ក…

You missed