ខឹងប្រុសស្នេហ៍ឈប់ជួបមុខ ទិញសាំង៤លីត្រទៅដុតកម្ទេចភូមិគ្រឹះរបស់ប្រុសស្នេហ៍ ដើម្បីឲ្យចេញមកជួបខ្លួន
ខេត្តសៀមរាប ៖ បើតាមសេចក្តីរាយការណ៍បានឱ្យដឹងថា កាលពីរសៀលថ្ងៃទី១៣ ខែកក្កដា ឆ្នាំ២០២៣ម្សិលម៉ិញនេះ នគរបាលមូលដ្ឋានសង្កាត់ស្វាយដង្គុំ ក្រុងសៀមរាប ខេត្តសៀមរាប បានទទួល និងធ្វើការឃាត់ខ្លួនស្ត្រីម្នាក់ពាក់ព័ន្ធករណី «គំរា.មកំហែ.ងថា នឹងធ្វើឲ្យខូចខាត ដោយយកសាំងចំនួន៤ដបទៅប៉ុនប៉ងដុតភូមិគ្រឹះរបស់ប្រុសស្នេហ៍ ដើម្បីឲ្យចេញមកជួប»។ សេចក្តីរាយការណ៍បន្តថា ស្ត្រីរូបនោះមានឈ្មោះ សីហា ទិត្យាឆរ៉ាវី អាយុ៣៣ឆ្នាំ មុខរបរជាបុគ្គលិកក្រុមហ៊ុន មានទីលំនៅនៅភូមិខ្នារ សង្កាត់ជ្រាវ ក្រុង-ខេត្តសៀមរាប។ បើតាមសាក្សីម្នាក់ដែលជាអាជីវករ បាននិយាយប្រាប់ឱ្យដឹងថា នៅវេលារសៀលថ្ងៃទី១៣ ខែកក្កដា ឆ្នាំ២០២៣ គេបានឃើញឈ្មោះ…