គួរអោយហួសចិត្តណាស់!! សង់របងថ្មកាត់ទទឹងអូរធម្មជាតិនៅជើងភ្នំគូលេន
ខេត្តសៀមរាប ៖ កាលពីថ្ងៃទី១៧ ខែកក្កដា ឆ្នាំ២០២៣ អាជ្ញាធរស្រុកបន្ទាយស្រី និងអាជ្ញាធរខេត្តសៀមរាបបានចុះទប់ស្កាត់សំណង់របងរឹងកាត់ទទឹងអូរធម្មជាតិ ស្ថិតនៅក្នុងភូមិគូលែនថ្មី ឃុំត្បែង ស្រុកបន្ទាយស្រី ខេត្តសៀមរាប នៅក្បែរជើងភ្នំគូលែន ក្មុងគោលបំណងដើម្បីឱ្យម្ចាស់នោះផ្អាក និងហាមធ្វើបន្តទៀតឡើយ ហើយប្រសិនបើនៅរឹងទទឹង អាជ្ញាធរស្រុកនឹងមានវិធានការចាត់ការ ទៅតាមផ្លូវច្បាប់ជាក់ជាមិនខាន ។ លោក រិន ឡូត អភិបាលស្រុកបន្ទាយស្រីបានប្រាប់តាមទូរស័ព្ទនៅថ្ងៃទី១៨ ខែកក្កដានេះថា ក្រុមការងារស្រុកបានចុះសហការជាមួយអាជ្ញាធរមូលដ្ឋាន នៅថ្ងៃទី១៧ ខែកក្កដា ឆ្នាំ២០២៣នោះ ដើម្បីទៅមើលដល់ទីតាំងដែលជនល្មើសកំពុងប្រព្រឹត្តិខុសច្បាប់លូចធ្វើរបងរឹង ឆ្លងកាត់អូរធម្មជាតិមួយកន្លែង ដែលស្ថិតនៅក្នុងភូមិគូលែនថ្មី…