សមាជិកម្នាក់របស់ក្លិបអ្នកកាសែតកម្ពុជាត្រូវបានចាប់ខ្លួនបញ្ជូនទៅតុលាការ
រាជធានីភ្នំពេញ ៖ ក្លិបអ្នកកាសែតកម្ពុជា (ក.អ.ក) មានការភ្ញាក់ផ្អើល និងសោកស្តាយជាខ្លាំងក្រោយពីទទួលបានព័ត៌មានថា ឈ្មោះ មូល រតនៈ ភេទប្រុស អាយុ៣០ឆ្នាំ មុខរបរនិពន្ធនាយកកាសែតសេនាបតីញូស៍ និងជាសមាជិករបស់ក្លិបអ្នកកាសែតកម្ពុជា ត្រូវបានសមត្ថកិច្ចឃាត់ខ្លួនលើបណ្តឹងបទល្មើសព្រហ្មទណ្ឌពីបទក្លែងបន្លំធ្វើជាបុគ្គលិករបស់អគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍បាយ័ន ដើម្បីជម្រិតទារប្រាក់ពីថ្នាក់ដឹកនាំតាមអង្គភាពស្ថាប័នរដ្ឋនានា ។ ក.អ.ក សូមបញ្ជាក់ថា សមាជិកភាពរបស់ឈ្មោះ មូល រតនៈ ត្រូវបានព្យួររួចហើយ ហើយយោងតាមលក្ខន្តិកៈរបស់ ក.អ.ក ប្រសិនបើតុលាការរកឃើញភស្តុតាងបទល្មើសពិតប្រាកដមែន ក.អ.ក នឹងលុបឈ្មោះ មូល រតនៈ…