Day: July 27, 2023

កម្មករកម្មការនីដែលរងគ្រោះថ្នាក់ពេលបំពេញការងារនឺងទទួលបានការឧបត្ថមអស់មួយជីវិត

កម្មករនិយោជិតរងគ្រោះថ្នាក់ដោយហានិភ័យការងាររហូតដល់ស្លាប់បាត់បង់ជីវិតក្នុងពេលបំពេញការងារទាំងនៅកន្លែងធ្វើការផ្ទាល់និងទាំងពេលធ្វើដំណើរទៅទាំងមកពីផ្ទះទៅកន្លែងធ្វើការនិងមានជំងឺវិជ្ជាជីវៈដែលបង្កឡើងដោយសារតែការបំពេញការងារសមាជិកក្រុមគ្រួសារនឹងទទួលបានការឧបត្ថម្ភអស់មួយជីវិតពីបេឡាជាតិសន្តិសុខសង្គម(ប.ស.ស)។ លោក ហេង សុផាន់ណារិទ្ធ អគ្គនាយករង ប.ស.ស បានឱ្យបានឱ្យដឹងថា ប្រសិនបើគ្រោះថ្នាក់រហូត​ដល់បាត់បង់ជីវិត​ក្នុងកំឡុងពេលបម្រើការងារនោះ បសស ចេញថ្លៃដឹកសពទៅដល់ផ្ទះ និងផ្ដល់ប្រាក់វិភាជន៍ចំនួន ៤លានរៀល សម្រាប់ការ​ចាត់ចែងធ្វើបុណ្យសពតាមសាសនា។ រីឯសមាជិកគ្រួសារ ដែលនៅក្នុងបន្ទុករបស់ជនរងគ្រោះ នឹងទទួលបានប្រាក់ឧបត្ថម្ភក្នុងករណីជនរងគ្រោះ​នៅលីវផ្ដល់​ប្រាក់ឧបត្ថម្ភជូនពុកម្ដាយ ឬចាស់ជរានៅ​ក្នុងបន្ទុក​របស់ជនរងគ្រោះ ដែលមានអាយុចាប់ពី៦០ឆ្នាំឡើងទៅ ឬមានជំងឺ​ប្រចាំ​កាយ មិនប្រកបមុខរបរ​ដែលមាន​ចំណូលឬប្រាក់សោធននិវត្តន៍។ ចំពោះអ្នករងគ្រោះរៀបការហើយមិនមានសំបុត្រអាពាហ៍ពិពាហ៍គឺមិនទទួលបានការឧបត្ថម្ភទេ។ ផ្ទុយទៅវិញ ករណីរៀបការមានសំបុត្រអាពាហ៍ពិពាហ៍ ប.ស.ស ផ្ដល់ប្រាក់ឧបត្ថម្ភជូនប្ដីឬប្រពន្ធមួយជីវិត ប្រសិនជាមិនមាន​ចំណងអាពាហ៍ពិពាហ៍ជាថ្មី និងកូនក្នុងបន្ទុកទទួលបានការឧបត្ថម្ភអាយុមិនលើសពី២១ ឆ្នាំ។ បើតាមមន្ត្រី ប.ស.ស…

You missed