Day: August 4, 2023

តាចាស់ហើយអត់ធ្វើបុណ្យទាន បែរបែកគំនិតប្រព្រឹត្តបែបនេះចំពោះក្មេងស្រី

បាត់ដំបង៖ លោកតាអាយុជាង៧០ឆ្នាំម្នាក់ត្រូវបានសមត្ថកិច្ចចាប់ខ្លួនពាក់ព័ន្ធនឹងករណីលួងលោមកុមារី អាយុជាង១០ឆ្នាំ យកទៅធ្វើសកម្មភាពអសីលធម៌នៅក្នុងវត្ត។ ហេតុការណ៍នេះបានកើតឡើងនៅថ្ងៃទី២ ខែសីហា ឆ្នាំ២០២៣ វេលាម៉ោង ៨យប់ នៅចំណុចតូបរង្គាសបច្ច័យ ក្នុងបរិវេនវត្ដមុខរាហ៍ ក្នុង ភូមិមុខរាហ៍១ ឃុំមុខរាហ៍ ស្រុករុក្ខគិរី ខេត្តបាត់ដំបង។ សមត្ថកិច្ចនគរបាលបានឲ្យដឹងបន្តថា ជនសង្ស័យឈ្មោះ ចំ មាន ភេទប្រុសអាយុ៧១ ឆ្នាំ ដោយបានល្បួងកុមារីរងគ្រោះឈ្មោះ ច.. ល..ដ.. អាយុ១២ឆ្នាំយកទៅរំ-លោ-ភ-ដោយប្រើដៃ-រុ-ក-ចូលប្រ–ភេ-ទនិងច្របាច់ដោះ។ បច្ចុប្បន្ន ជនសង្ស័យត្រូវបានកសាងសំណុំរឿងបញ្ជូនទៅកាន់ការិយាល័យជំនាញចាត់ការតាមនីតិវិធីបន្ត៕

You missed