ជនជាតិខ្មែរអាមេរិក ៦ នាក់ ពាក់ព័ន្ធការរំដោះអ្នកទោសចិននៅក្រុងសៀមរាប
ថ្លែងនៅក្នុងសន្និសីទកាសែតនៅមុននេះបន្តិច លោក ម៉ក់ ជីតូ អគ្គស្នងការរងទទួលបន្ទុកបង្រ្កាបបទល្មើសគ្រឿងញៀនបានបង្ហាញអត្តសញ្ញាណឧក្រិដ្ឋជនដែលបានមកប្លន់រំដោះអ្នកទោសគ្រឿងញៀននៅខេត្តសៀមរាប។ លោក ម៉ក់ ជីតូ បានគូសបញ្ជាក់ថា រហូតមកដល់ពេនេះសមត្ថកិច្ចចាប់បានក្រុមជនសង្ស័យបានចំនួន ៧ នាក់។ លោកម៉ក់ ជីតូ បានបង្ហើបពីតម្រុយជនសង្ស័យទាំង ៧ នាក់នោះមានជនជាតិខ្មែរអាមេរិក ៦ នាក់ និងជនជាតិចិនកាន់ប៉ាស្ព័រអាមេរិក ០១ នាក់។ លោកបញ្ជាក់ប្រវត្តិជនសង្ស័យជាអ្នករស់នៅអាមេរិកនៅតំបន់ LA និង CALIFORNIA ជាតំបន់ក្តៅដែលសំបូរក្រុមសង្គមងងឹត។ បើតាមលោកម៉គ់ ជីតូ ហេតុការណ៍នៃការចូលមករំដោះអ្នកទោសចិន…