លោកនាយករដ្ឋមន្រ្តី ហ៊ុន ម៉ាណែត បានកើតសរសើរចំពោះអាជ្ញាធរនិងកងកម្លាំងដែលបានបង្ក្រាបក្រុមឧក្រិដ្ឋជនរំដោះអ្នកទោសមេក្លោងគ្រឿងញៀន
លោកនាយករដ្ឋមន្ត្រី នៃកម្ពុជា បានកោតសរសើរដល់អាជ្ញាធរ និងកងកម្លាំងចម្រុះគ្រាប់លំដាប់ថ្នាក់ ដែលបង្ក្រាបបានក្រុមឧក្រិដ្ឋជនរំដោះអ្នកទោស និងចាប់ខ្លួនអ្នកទោសមេខ្លោងគ្រឿងញៀនដែលរត់គេចត្រឡប់មកវិញ។ នេះបើយោងតាមរយៈបណ្តាញទំនាក់ទំនងសង្គម Telegram និង Facebook លោកកិត្តិទេសាភិបាលបណ្ឌិត ហ៊ុន ម៉ាណែត។ លោកនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត បានបង្ហោះសារថា «សូមកោតសរសើរ និងថ្លែងអំណរគុណដល់អាជ្ញាធរ និងកងកម្លាំងចម្រុះគ្រប់លំដាប់ថ្នាក់ ដែលបានបំពេញភារកិច្ចរបស់ខ្លួនប្រកបដោយស្មារតីទទួលខុសត្រូវខ្ពស់ រហូតអាចស្វែងរកឃើញ និងចាប់បានជាបន្តបន្ទាប់នូវក្រុមឧក្រិដ្ឋជនរំដោះអ្នកទោស ដែលជាមេក្លោងគ្រឿងញៀន កាលពីថ្ងៃទី១៧ សីហា ២០២៣ កន្លងទៅ នៅក្នុងខេត្តសៀមរាប ។…