អាជ្ញាធរបង់ក្លាដែសបានប្រកាស់អាសន្នដោយសារជំងឺគ្រុនឈាមរីករាលដាលយ៉ាងខ្លាំង
បើយោងទៅតាមរយៈសារព័ត៌មានដ៏ល្បីរបស់បរទេស «BBC» បានចុះផ្សាយរាយការណ៍ប្រាប់ឱ្យដឹងនៅថ្ងៃទី២៩ ខែកញ្ញា ឆ្នាំ២០២៣ ដោយអាជ្ញាធរបង់ក្លាដែស បានចេញមុខមកប្រកាសក្ដែងៗថា នៅពេលនេះផងដែរ ប្រទេសរបស់ពួកគេ ហាក់កំពុងតែប្រឈមមុខយ៉ាងខ្លាំងទៅនឹងការផ្ទុះកើតឡើងកក្រើកពេញប្រទេស នៃជំងឺគ្រុនឈា.មដ៏អាក្រក់ និងកា.ចសា.ហា.វបំផុតរបស់ប្រទេសខ្លួន។ ដូច្នេះហើយ សូមពូកម៉ែបងប្អូនគ្រប់គ្នា មានការប្រុងប្រយ័ត្នឱ្យបានខ្ពស់បំផុត មិនអាចចេះតែធ្វេសប្រហែសបាននោះឡើយ បើមិនចង់អាយុខ្លីបា.ត់ប.ង់ជីវិ.តទាំងវ័យក្មេងនោះទេ សូមមើលថែទាំសុខភាពរបស់ខ្លួនឱ្យបានល្អជានិច្ច ពាក់ខោអាវឱ្យជិតៗ ហើយមុនចូលដំណេកគេងត្រូវចងមុងឱ្យបានត្រឹមត្រូវ។ នេះបើតាមការឱ្យដឹងថា នៅក្នុងជំងឺដ៏គួរឱ្យខ្លាចមួយនេះផងដែរ បានបណ្តាលឱ្យមនុស្សជិត១,០០០នាក់បានស្លា.ប់បា.ត់ប.ង់ជីវិ.តហើយ នៅក្នុងរយៈពេលប៉ុន្មានសប្តាហ៍កន្លងមកនេះ។ ក្រោយពេលទទួលដំណឹងមួយនេះភ្លាម មន្ត្រីក៏ចេញមុខមកនិយាយប្រាប់ឱ្យគ្រប់គ្នាបានដឹងយ៉ាងដូច្នេះថា «នៅពេលនេះ ពួកគេកំពុងតែខិតខំប្រឹងប្រែងគ្រប់គ្រងនៅការរីករាលដាលនៃជំងឺគ្រុនឈា.មមួយនេះហើយ សូមគ្រប់គ្នាកុំមានការភិតភ័យ និងព្រួយបារម្ភអី»។…