សិស្សវិទ្យាល័យថ្នាក់ទី១២ម្នាក់ដែលរថយន្តដឹកគ្រឿងសំណង់ធុនធំកិនស្ល-ា-ប់នៅមិនទាន់ទទួលបានយុត្តិធម៍នៅឡើយទេ
សិស្សរៀនថ្នាក់ទី១២ម្នាក់ នៅវិទ្យាល័យហាន់ជ័យ ឃុំហាន់ជ័យ ស្រុកកំពង់សៀម ត្រូវបានរថយន្តធុនធំដឹកគ្រឿងសំណង់រអិលផ្លូវចំណោតកិនស្លា-ប់ តែរហូតមកទល់ពេលនេះ រយៈពេលជាងមួយឆ្នាំហើយ នៅមិនទាន់ទទួលបានយុត្តិធម៌នៅឡើយទេ នាថ្ងៃទី០៥ កញ្ញា ២០២៣ ។ លោកហេន ទូច អាយុ៤០ឆ្នាំ រស់នៅភូមិឈើទាលស្រុត ឃុំរំចេក ស្រុកកំពង់សៀម ប្រាប់ឲ្យដឹងនៅព្រឹកថ្ងៃទី០៥ កញ្ញា នេះថា ដោយសារកត្តាជីវភាពខ្វះខាត គាត់បានចេញទៅប្រកបរបរលក់ដូរនៅរាជធានីភ្នំពេញ ដើម្បីយកថវិកាមកផ្គត់ផ្គង់ជីវភាពគ្រួសារ ដើម្បីចិញ្ចឹមកូនប្រុសចំនួន៣នាក់ក្នុងនោះ កូនដែលស្លា-ប់ឈ្មោះហេន ម៉េងហ៊ុយ អាយុ១៨ឆ្នាំ គឺជាកូនបងគេ។ បុរសរូបនេះបានរំលឹកថា…