លោក អ៊ី ម៉េងលាង ប្រធានមន្ទីកសិកម្ម ខេត្តកោះកុង ត្រូវបានផ្អាកតួនាទីនិងភារកិច្ចជាបណ្ដោះអាសន្នក្រោយផ្ទុះរឿងអាស្រូវពាក់ព័ន្ធការបើកដៃអោយក្រុមឈ្មួញចូលនេសាទខ្យង.សខុសច្បាប់
បន្ទាប់ពីផ្ទុះរឿងអាស្រូវការបើកដៃអោយក្រុមឈ្មួញចូលធ្វើការនេសាទខ្យង.សដែលច្បាប់បានហាមឃាត់ ស្ថិតក្នុងភូមិសាស្ត្រឃុំថ្មស ស្រុកបូទុមសាគរ ខេត្តកោះកុង រួចនាំចេញទៅប្រទេសវៀតណាម ក្នុងរយៈពេល២-៣ខែចុងក្រោយនេះ ដោយមួយថ្ងៃៗរាប់រយតោនផងនោះ កាលពីថ្ងៃទី១ ខែកញ្ញា ឆ្នាំ២០២៣ រដ្ឋមន្ត្រីក្រសួងកសិកម្ម បានចេញលិខិតផ្អាកតួនាទី និងភារៈកិច្ច លោក អ៊ី ម៉េងលាង ជាបណ្តោះអាសន្ន ហើយចាត់តាំងលោកស្រី អែម សុធារ៉ា អនុប្រធានមន្ទីរ ជាអនុប្រធានមន្ទីរទទួលបន្ទុករួម រហូតដល់មានសេចក្តីសម្រេចជាថ្មី។ រឿងបើកដៃឱ្យនេសាទខ្យង.ស ដែលឈ្មួញដឹកយកទៅស្រុកយួនច្រើនខែកន្លងមក សង្ស័យផលប្រយោជន៍ធំណាស់ តាមខ្សែសង្វាក់នៃអំណាចរបស់លោកប្រធានមន្ទីរដ៏មហិមារូបនេះ ពិតជាគួរតែដកគ្រវែងចោល ទើបក្រុមអ្នកនេសាទខ្មែរក្នុងភូមិសាស្ត្រ ស្រុកបុទុមសាគរ…