សម្តេចធិបតី ហ៊ុន ម៉ាណែត ត្រឡប់មកកម្ពុជាវិញហើយ
នៅព្រឹកថ្ងៃទី២៥ ខែកញ្ញា ឆ្នាំ២០២៣ នេះ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី បានដឹកនាំគណៈប្រតិភូមកមាតុភូមិវិញ ប្រកបដោយសុវត្ថិភាព ។ ការអញ្ជើញរបស់ប្រមុខរាជរដ្ឋាភិបាលកម្ពុជា គឺបន្ទាប់ពីអញ្ជើញចូលរួមកិច្ចប្រជុំមហាសន្និបាទលើកទី៧៨ នៃសហរដ្ឋអាមេរិក កាលពីថ្ងៃទី២១ កញ្ញា ឆ្នាំ២០២៣ កន្លងមកនេះ ។ គួររំលឹកថា នេះជាដំណើរចេញបំពេញការងារនៅក្រៅប្រទេសលើកទី៣ហើយ របស់សម្តេចធិបតី ហ៊ុន ម៉ាណែត ក្នុងតួនាទីជានាយករដ្ឋមន្ត្រី ដោយដំណើរបំពេញការងារដំបូងនៅឥណ្ឌូនេស៊ី និងលើកទី២ ដំណើរទស្សនកិច្ចផ្លូវការទៅកាន់សាធារណរដ្ឋប្រជាមានិតចិន ខណៈដំណើរទស្សនកិច្ចទាំង៣លើក របស់សម្តេចនាយករដ្ឋមន្ត្រីធ្វើឡើងក្នុងខែតែមួយពោលគឺកញ្ញានេះតែម្ដង…