Day: September 29, 2023

អាជ្ញាធរបង់ក្លាដែសបានប្រកាស់អាសន្នដោយសារជំងឺគ្រុនឈាមរីករាលដាលយ៉ាងខ្លាំង

បើ​យោង​ទៅ​តាម​រយៈ​សារព័ត៌មាន​ដ៏​ល្បី​របស់​បរទេស «BBC» បាន​ចុះ​ផ្សាយ​រាយការណ៍​ប្រាប់​ឱ្យ​ដឹង​នៅ​ថ្ងៃ​ទី​២៩ ខែកញ្ញា ឆ្នាំ​២០២៣ ដោយ​អាជ្ញាធរ​បង់​ក្លា​ដែ​ស បាន​ចេញ​មុខ​មក​ប្រកាស​ក្ដែ​ង​ៗ​ថា នៅ​ពេល​នេះ​ផង​ដែរ ប្រទេស​របស់​ពួក​គេ ហាក់​កំពុង​តែ​ប្រឈម​មុខ​យ៉ាង​ខ្លាំង​ទៅ​នឹង​ការ​ផ្ទុះ​កើតឡើង​កក្រើក​ពេញ​ប្រទេស នៃ​ជំងឺ​គ្រុន​ឈា​.​ម​ដ៏​អាក្រក់ និង​កា​.​ច​សា​.​ហា​.​វ​បំផុត​របស់​ប្រទេស​ខ្លួន​។ ដូច្នេះ​ហើយ សូម​ពូក​ម៉ែ​បងប្អូន​គ្រប់​គ្នា មានការ​ប្រុង​ប្រយ័ត្ន​ឱ្យ​បាន​ខ្ពស់​បំផុត មិន​អាច​ចេះ​តែ​ធ្វេស​ប្រហែស​បាន​នោះ​ឡើយ បើ​មិន​ចង់​អាយុ​ខ្លី​បា​.​ត់ប​.​ង់​ជី​វិ​.​ត​ទាំង​វ័យក្មេង​នោះ​ទេ សូម​មើល​ថែទាំ​សុខភាព​របស់​ខ្លួន​ឱ្យ​បាន​ល្អជា​និច្ច ពាក់​ខោអាវ​ឱ្យ​ជិត​ៗ ហើយ​មុន​ចូល​ដំណេក​គេង​ត្រូវ​ចង​មុង​ឱ្យ​បាន​ត្រឹមត្រូវ​។ នេះ​បើ​តាម​ការ​ឱ្យ​ដឹង​ថា នៅ​ក្នុង​ជំងឺ​ដ៏​គួរ​ឱ្យ​ខ្លាច​មួយ​នេះ​ផង​ដែរ បាន​បណ្តាល​ឱ្យ​មនុស្ស​ជិត​១,០០០​នាក់​បាន​ស្លា​.​ប់​បា​.​ត់ប​.​ង់​ជី​វិ​.​ត​ហើយ នៅ​ក្នុង​រយៈពេល​ប៉ុន្មាន​ស​ប្តា​ហ៍​កន្លង​មកនេះ​។ ក្រោយ​ពេល​ទទួល​ដំណឹង​មួយ​នេះ​ភ្លាម មន្ត្រី​ក៏​ចេញ​មុខ​មក​និយាយ​ប្រាប់​ឱ្យ​គ្រប់​គ្នា​បានដឹង​យ៉ាង​ដូច្នេះ​ថា «​នៅ​ពេល​នេះ ពួក​គេ​កំពុង​តែ​ខិតខំ​ប្រឹងប្រែង​គ្រប់គ្រង​នៅ​ការ​រីក​រាលដាល​នៃ​ជំងឺ​គ្រុន​ឈា​.​ម​មួយ​នេះ​ហើយ សូម​គ្រប់​គ្នា​កុំ​មានការ​ភិតភ័យ និង​ព្រួយបារម្ភ​អី​»​។…

You missed