ប្រជាពលរដ្ឋជាច្រើននាក់ប្រមូលផ្ដុំគ្នាតវ៉ាជាមួយក្រុមហ៊ុនម៉ៅការសំណង់ តាន់ គីមអេង ដើម្បីសុំបើកលុយថ្លៃកំលាំងពលកម្ម
ខេត្តបន្ទាយមានជ័យ ៖ កម្មករប្រុស-ស្រីជាច្រើននាក់ នាំគ្នាប្រមូលផ្តុំសុំឱ្យក្រុមហ៊ុនម៉ៅការសំណង់ (តាន់ គីមអេង) បើកប្រាក់ថ្លៃកម្លាំងពលកម្ម ដែលបានសាងសង់អគារស្នាក់ច្រកទ្វារស្ទឹងបត់ នៅថ្ងៃទី៣០ ខែតុលា ឆ្នាំ២០២៣ នៅក្រុងប៉ោយប៉ែត ។ តំណាងពលករបានប្រាប់ថា ពួកគាត់ដែលប្រមូលផ្តុំគ្នានៅមុខច្រកទ្វាអន្តរជាតិស្ទឹងបត់ ក្រុងប៉ោយប៉ែត គឺសុំឱ្យក្រុមហ៊ុនម៉ៅការសំណង់(តាន់ គីមអេង)បើកប្រាក់ថ្លៃកម្លាំងពលកម្មឱ្យពួកគាត់ ដែលជាថ្លៃកសាងសំណង់អគារស្នាក់ការច្រកទ្វារអន្តរជាតិស្ទឹងបត់ ក្រោយបានកសាងរួចរាល់ ហើយមិនព្រមបើកលុយអោយ ។ តំណាងបានបញ្ជាក់ថា មូលហេតុដែលប្រមូលផ្តុំសុំអោយថ្នាក់ក្រសួងជំនាញដែលទទួលបន្ទុកការសាងសង់អគារស្នាក់ការច្រកទ្វារអន្តរជាតិស្ទឹងបត់ដែលក្រុមហ៊ុនម៉ៅការសាងសង់អគារស្នាក់ការច្រកទ្វារចេញមកទទួលខុសត្រូវ និងដោះស្រាយជូនកម្មករដែលខិតខំធ្វើការងាររួចរាល់ ហើយមិនព្រមបើកលុយធ្វើឱ្យប៉ះពាល់ដល់សេដ្ឋកិច្ចគ្រួសារ ។ តំណាងកម្មករបានគំរាមថា បើសិនជាក្រុមហ៊ុនម៉ៅការសំណង់ (តាន់…