ឆ្លាតណាស់អារឿងជាប់ខ្នោះ
ទង្វើបុរសម្នាក់ដែលមិនអាចទទួលយក ហើយក៏ត្រូវបានភាគីខាងជនរងគ្រោះដាក់ពាក្យបណ្តឹងមកសមត្ថកិច្ចឱ្យចាប់ខ្លួន បន្ទាប់ពីធ្វើសកម្មភាពយកទូរស័ព្ទលួចថតក្នុងបន្ទប់ ទឹក ។ យោងតាមផេកស្នងការរាជធានីភ្នំពេញបានឱ្យដឹងថា ជនសង្ស័យម្នាក់ពាក់ព័ន្ធករណីប៉ះពាល់ដល់សិទ្ធិខាងរូបភាពបុគ្គល ( ប្រើទូរស័ព្ទថតក្នុងបន្ទប់ទឹក) ត្រូវបានកម្លាំងអធិការដ្ឋាននគរបាលខណ្ឌឫស្សីកែវឃាត់ខ្លួន នៅថ្ងៃទី០២ តុលា ឆ្នាំ២០២៣ វេលាម៉ោង០២ និង៤៥នាទី ។ កម្លាំងអធិការដ្ឋាននគរបាលខណ្ឌប្ញស្សីកែវ បានឃាត់ខ្លួនជនសង្ស័យម្នាក់ ពាក់ព័ន្ធករណីប៉ះពាល់ដល់សិទ្ធិខាងរូបភាពបុគ្គល ( ប្រើទូរស័ព្ទថតក្នុងបន្ទប់ទឹក) ក្រោយពីទទួលពាក្យបណ្តឹងពីជនរងគ្រោះ ប្រព្រឹត្តល្មើសនៅចំណុចផ្ទះជួល ភូមិក្រោលគោ សង្កាត់គីឡូម៉ែត្រ៦ ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ។ ជនរងគ្រោះភេទស្រី មុខរបរជាកម្មកររត់តុ មានទីលំនៅកន្លែងកើតហេតុខាងលើ…