ឃាត់រថយន្តមួយគ្រឿងចំនុំ10តោនដឹកសាច់បង្កកនិងប្រហិតគ្មានច្បាប់អនុញ្ញាត
បើតាមសេចក្តីរាយការណ៍បឋមបានឱ្យដឹងថា សមត្ថកិច្ចនគរបាលការិយាល័យប្រឆាំងបទល្មើសសេដ្ឋកិច្ច នៃស្នងការនគរបាលខេត្តកំពង់ឆ្នាំង កាលពីវេលាម៉ោង១និង៣០នាទីរសៀល ថ្ងៃទី២៦ ខែតុលា ឆ្នាំ២០២៣ បានឃាត់រថយន្តមួយគ្រឿងចំណុះ១០តោនដឹកសា.ច់បង្កក និងប្រហិតគ្មានច្បាប់អនុញ្ញាត រួចបានប្រគល់ជូនមន្ត្រីការិយាល័យផលិតកម្ម និងបសុព្យាបាល នៃមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ខេត្តកំពង់ឆ្នាំង ។ បើតាមប្រភពពីសមត្ថកិច្ចនគរបាលបានប្រាប់ឱ្យដឹងថា រថយន្តដែលដឹកប្រហិត និងសា.ច់បង្កក គ្មានច្បាប់អនុញ្ញាតខាងលើនេះ កឺម៉ាកហ៊ីយ៉ាន់ដាយ ពាក់ស្លាកលេខ បាត់ដំបង3B.3255 បើកបរដោយបុរសមិនស្គាល់ឈ្មោះ (ចុះរត់ពេលសមត្ថកិច្ចឃាត់រថយន្ត)។ ប្រភពដដែលបានបន្តថា មុនពេលកើតហេតុ ដោយសមត្ថកិច្ចមានការសង្ស័យ ក៏បានឃាត់រថយន្តខាងលើ នៅចំណុចភូមិព្រែកកោង…