Day: November 8, 2023

តើគួរធ្វើបែបណាដើម្បីអោយកូនៗស្រលាញ់ការសិក្សា

មនុស្ស​ដែល​ពូកែរៀន គឺជា​អ្នក​ដែល​ចូល​ចិត្ត​រៀន ។ ដូច្នេះ ចូរ​បណ្តុះ និង​ជំរុញ​ការ​សិក្សា​របស់​កូន​អ្នក​ឱ្យ​បាន​ឆាប់​តាម​ដែល​អាច​ធ្វើ​ទៅ​បាន ។ តើ​ឪពុក​ម្តាយ​អាច​ជួយ​កុមារ​ឱ្យ​ស្រឡាញ់​ការ​សិក្សា​ដោយ​របៀប​ណា ? វា​មិន​ពិបាក​ដូច​អ្នក​គិត​ទេ ។ ការ​ផ្លាស់​ប្តូរ​ទម្លាប់​សាមញ្ញ​មួយ​ចំនួន​របស់​អ្នក​អាច​ជួយ​ជំរុញ​ឱ្យ​កូន​ស្រឡាញ់​ការ​រៀនសូត្រ ។ ១. ចូលរួម​ជាមួយ​គ្នា ៖ ការ​សិក្សា​ចុះ​ខ្សោយ​របស់​កុមារ​ភាគច្រើន​បណ្តាល​មក​ពី​ឪពុក​ម្តាយ​ខ្វះខាត​ការ​ចូលរួម​ជាមួយ​កូន ។ ចូរ​សួរ​កូន​របស់​អ្នក​ពី​អ្វី​ដែល​ពួក​គេ​បាន​រៀន​នៅ​សាលា​ថ្ងៃនេះ ។ ការ​ធ្វើ​ដូច្នេះ នឹង​ជួយ​ពួក​គេ​ឱ្យ​មាន​មោទនភាព​ចំពោះ​ចំណេះដឹង​ដែល​បាន​រក​ឃើញ​ថ្មី​របស់​ពួក​គេ ។ ក្មេង​ខ្លះ​នឹង​រីករាយ ហើយ​យក​ឱកាស​នេះ​និយាយ ហើយ​បង្រៀន​ឪពុក​ម្តាយ​របស់​គេ​ផង​ដែរ ។ ការ​ចាប់អារម្មណ៍ ចង់​ដឹង​ចង់​ឃើញ និង​សួរ​សំណួរ​ជា​ច្រើន​ពិតជា​អាច​ជួយ​បាន​ពួក​គេ​បាន…

You missed