Month: December 2023

ប្រាក់ខែថ្លៃប្រល័យអ្នកគ្រូចាស់

បន្ទាយមានជ័យ៖ អ្នកគ្រូជាប់កិច្ចសន្យាម្នាក់ ឈ្មោះ អឿ មុន្នី បង្រៀននៅសាលាបឋមសិក្សាសុខសាន្ត សង្កាត់និម្មិត ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ កើតទុកមិនសុខចិត្តរឿងលោកនាយកសាលាបឋមមួយនេះបានដកអ្នកគ្រូមិនឲ្យបង្រៀនបន្តទៀត។ រឿងដកអ្នកគ្រូមធ្យមទេ តែងំលោកនាយកដាក់ប្អូនប្រុសខ្លួនឯងឲ្យបង្រៀនជំនួសអ្នកគ្រូទៅវិញ។ អ្នកគ្រូថា កាលនៅប្រាក់ខែថោកឲ្យបង្រៀនដល់ប្រាក់ឡើងថ្លៃដកអ្នកគ្រូចោល។ អ្នកគ្រូបានទម្លាយរឿងរ៉ាវនេះនៅលើបណ្តាញសង្គមហ្វេសប៊ុកឲ្យមហាជនបានដឹង និងស្នើសុំឲ្យថ្នាក់ដឹកនាំជួយអ្នកគ្រូផង។ យោងតាមទំព័រហ្វេសប៊ុកផ្ទាល់ខ្លួនអ្នកគ្រូអឿ មុន្នី កាលពីថ្ងៃទី២២ ខែធ្នូ ឆ្នាំ២០២៣ បានសរសេររៀបរាប់ថា អ្នកគ្រូបានធ្វើជាគ្រូជាប់កិច្ចសន្យានៅសាលាបឋមមួយនេះតាំងពីឆ្នាំ ២០០៦ ដោយសារតែខ្វះគ្រូ និងទទួលបានប្រាក់ខែត្រឹមតែ១៣ម៉ឺនរៀលប៉ុណ្ណោះក្នុងមួយខែ ។ រហូតដល់ឆ្នាំ ២០២៣ រាជរដ្ឋាភិបាលក៏បានដំឡើងប្រាក់ខែដល់អ្នកគ្រូ…

យុវជនប្រុសស្រីជាង២០០នាក់ត្រូវបានកំលាំងអន្តរាគមន៍ពិសេសចុះឃាត់ខ្លួន

​បើ​តាម​សេចក្តីរាយការណ៍​បានឱ្យ​ដឹង​ថា យុវជន​ប្រុស​ស្រី​ជាង២០០​នាក់ ត្រូវ​បាន​កម្លាំង​អន្តរាគមន៍​ពិសេស នៃ​ស្នងការដ្ឋាន​នគរបាល​រាជធានី​ភ្នំពេញ សហការ​ជាមួយ​រដ្ឋបាល​ខណ្ឌចំការមន រួម​ទាំង​អធិការដ្ឋាន​នគរបាល​ខណ្ឌចំការមន ចុះ​ឃាត់ខ្លួន និង​ធ្វើការ​អប់រំ បន្ទាប់​ពី​ពួក​គេ​នាំ​គ្នា​ប្រមូលផ្តុំ​គ្នា​នៅ​ក្នុង​កោះ​ពេជ្រ កាលពី​វេលា​ម៉ោង​១២​រំលង​អធ្រាត្រ ថ្ងៃ​ទី​២៥ ខែធ្នូ ឆ្នាំ​២០២៣ ស្ថិត​នៅ​ក្នុង​ទីក្រុង​កោះ​ពេជ្រ សង្កាត់​ទន្លេបាសាក់ ខណ្ឌចំការមន រាជធានី​ភ្នំពេញ​។ យោង​តាម​ប្រភព​ព័ត៌មាន​ពី​កន្លែង​កើតហេតុ បាន​ប្រាប់​អោយ​ដឹង​ថា មុន​ពេល​កើតហេតុ គេ​បានឃើញ​ក្រុម​ក្មេង​ប្រុស​ស្រី​ជា​ច្រើន​នាក់ សុទ្ធតែ​ជា​យុវវ័យ និង​យុវនារី​អាយុប្រមាណ​១៧​ឆ្នាំ ទៅ​១៨​ឆ្នាំ បាន​នាំ​គ្នា​ជិះ​ម៉ូតូ​ឡើង​មក​កោះ​ពេជ្រ ព្រមទាំង​នាំ​គ្នា​ប្រមូលផ្តុំ​យ៉ាងច្រើន​កកកុញ​ទៀត​ផង​។ ដោយ​ទិដ្ឋភាព​បែប​នេះ ធ្វើ​អោយ​បងប្អូន​ប្រជាពលរដ្ឋ ឬ​អ្នក​រស់នៅ​តំបន់​នោះ មានការ​ភ័យ​ខ្លាច​ពួក​គេ​អាច​បង្ក​បញ្ហា​អសន្តិសុខ…

កន្លែងម៉ាស្សាកោសជប់មួយកន្លែងត្រូវបានបុរសពីនាក់ចូលមកចាក់សាំងដុតដោយពុំដឹងមូលហេតុ

បើ​តាម​សេចក្តីរាយការណ៍​បានឱ្យ​ដឹង​ថា កន្លែង​ម៉ាស្សា​កោស​ជប់​មួយ​កន្លែង ត្រូវ​បាន​ជន​មិន​ស្គាល់​មុខ​យក​សាំង​ចូល​ទៅ​ដុ​.​ត បណ្ដាល​ឱ្យ​ឆាបឆេះ​យ៉ាង​សន្ធោសន្ធៅ បង្ក​ឱ្យ​មានការ​ភ្ញាក់ផ្អើល​ដល់​ប្រជាពលរដ្ឋ​នាំ​គ្នា​ជួយ​ពន្លត់ កាលពី​វេលា​ម៉ោង​៦​និង​៣០​នាទី​ព្រលប់ ថ្ងៃ​ទី​២០ ខែធ្នូ ឆ្នាំ​២០២៣ នៅ​ចំណុច​ផ្ទះ​ម៉ាស្សា​កោស​ជប់​១០០០០​រៀល ជិត​ស្ថានីយ​បូមទឹក​បឹង​ទំពន់ ផ្លូវ​៣៧១ ស្ថិត​ក្នុង​សង្កាត់​ដង្កោ ខណ្ឌដង្កោ រាជធានី​ភ្នំពេញ ។ តាម​ប្រភព​ពី​នារី​ជា​បុគ្គលិក​បំរើ​ការ​នៅ​ទីតាំង​ខាងលើ បាន​ប្រាប់​ឱ្យ​ដឹង​ថា «​មុន​ពេល​កើតហេតុ ពួក​គាត់​កំពុង​តែ​អង្គុយ​ជុំ​គ្នា​នៅ​ខាង​មុខ​ផ្ទះ ដើម្បី​រង់ចាំ​បំរើសេវា​កម្ម​កោស​ជប់​ម៉ាស្សា​ដល់​ភ្ញៀវ​។ ស្រប​ពេល​នោះ ក៏​ស្រាប់តែ​បុរស​២​នាក់​ជិះ​ម៉ូតូ​ម៉ាក​ហុងដា​ឌ្រី​ម ពណ៌​ខ្មៅ មិន​ចាំ​ស្លាក​លេខ​មួយ​គ្រឿង បាន​ជិះ​មក​ឈប់ រួច​ទម្លាក់​បុរស​ម្នាក់ ដោយ​មាន​យួរ​ធុង​ទឹកកក​តូច​មួយ​ដើរ​ចូល​ទៅ​ក្នុង​បន្ទប់​កោស​ជប់​តែ​ម្តង​»​។ ប្រភព​ដដែល​បានអោយ​ដឹង​បន្ត​ថា «​បន្ទាប់​ពី​ឃើញ​បុរស​ម្នាក់​នោះ​ចូល​ទៅ​ក្នុង​បន្ទប់​ហើយ…

ធុំក្លិនមិនស្រួលការដេញថ្លៃភាស៊ីឡាននៅស្ទឹងត្រែង, ជា គួង ប្តឹងមន្ត្រីក្រាក់ៗ៥នាក់ថាពុករលួយ

ស្ទឹងត្រែង៖ រឿងរសើបនៅខេត្តស្ទឹងត្រែងលោក ជា គួង ត្រូវកម្លាំងនគរបាលក្រៀកចេញពីអង្គពិធីដេញថ្លៃភាស៊ីចំណតរថយន្តឆ្នាំ ២០២៤។ ពាណិជ្ជកររូបនេះបានដាក់ពាក្យបណ្តឹងទៅកាន់ក្រសួងមហាផ្ទៃដោយចោទមន្ត្រីក្រាក់ៗចំនួន៥នាក់ថាបានប្រព្រឹត្តិអំពើស៊ីសំណូកសូកប៉ាន់ និងពុករលួយ ចំពោះការដេញថ្លៃភាស៊ីចំណតរថយន្តឆ្នាំ ២០២៤។ ពេលនេះពាក្យបណ្តឹងកំពុងត្រូវបានក្រសួងមហាផ្ទៃត្រួតពិនិត្យនិងចាត់វិធានការ។ នេះបើតាមការបញ្ចាក់របស់លោកបណ្ឌិត ទូច សុខៈ អ្នកនាំពាក្យរងក្រសួងមហាផ្ទៃ។ នៅក្នុងពាក្យបណ្តឹង លោក ជា គួង បានគោរពជួន ឯកឧត្តម អភិសន្តិបណ្ឌិត ស សុខា រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ដើម្បីសុំកិច្ចអន្តរាគមន៍ចាត់មន្ត្រីចុះធ្វើអធិការកិច្ចទៅលើមន្ត្រីពាក់ព័ន្ធចំនួន៥រូប។ ក្នុងនោះរួមមាន៖ (១)-លោក ស៊ី សួន…